ឧត្តរមានជ័យ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទីល្ងាច ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានទទួលជនសង្ស័យ ជាជនជាតិចិន០១នាក់ ពីប្រធានសន្តិសុខក្រុមហ៊ុន អូរស្មាច់រីស៊ត ដែលត្រូវបានក្រុមហ៊ុនឃាត់ ពីបទលួច (លួចលុយក្រុមហ៊ុនចំនួន៤០ម៉ឺនយ័នលុយចិន។
ជនសង្ស័យ មាន ឈ្មោះ Yu Wentong ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមកសុំបម្រើការនៅក្រុមហ៊ុន។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះដោយមានការអនុញ្ញាតពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងឲ្យធ្វើការឃាត់ ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ឆ្លងតាមការសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចដូចការចោទប្រកាន់មែន ដោយបានធ្វើសកម្មភាពលួចតាមរយៈគណនីធនាគារ ក្រុមហ៊ុន ដែលបានផ្តល់កាតដែលមានសាច់ប្រាក់ សរុបចំនួន៤០ម៉ឺនយ័ន ស្មើប្រមាណប្រាំម៉ឺនដុល្លារ តែការលួចនេះ បានធ្វើឡើងនៅប្រទេសចិនឯណោះ មុនពេលខ្លួនមកសុំបម្រើការនៅក្រុមហ៊ុន នៅស្រុកខ្មែរ គឺ មិនមែនប្រព្រឹត្តនៅលើទឹកដីកម្ពុជានោះទេ។ បច្ចុប្បន្ន ករណីនេះ ជំនាញកំពុងដំណើរការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments