ព្រះវិហារ ៖ អាជ្ញាធរនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេច ការសាងសង់ស្ពានបេតុងថ្មីមួយកន្លែង ក្រោយពីពិនិត្យឃើញថាស្ពានចាស់មានសភាពចាស់ទ្រុឌទ្រោមមិនអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរ បានស្រួល។
ដើម្បី ដំណើរការការដ្ឋាននេះទទួលបានជោគជ័យនិងដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី៣០ ខែមេសានេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហាររួមជាមួយនឹងលោកគោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានចុះពិនិត្យស្ថានភាពការសាងសង់ស្ពានផ្លូវវាងដោយផ្ទាល់នៅក្នុងស្រុកឆែប មុននៃសាងសង់ស្ពានបេតុងថ្មីប្រវែង៤៥ម៉ែត្រ។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរជាច្រើនរូបទៀត បានអមដំណើរដោយលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានចុះពិនិត្យស្ថានភាពការសាងសង់ស្ពានផ្លូវវាងដោយផ្ទាល់នៅក្នុងស្រុកឆែប ដើម្បីសាងសង់ស្ពានបេតុងថ្មីដែលមានប្រវែង ៤៥ម៉ែត្រ ហើយបានត្រៀមរួចរាល់ក្នុងការចាប់ផ្ដើមការដ្ឋានសាងសង់ស្ពាននេះឱ្យបានលឿនឆាប់រហ័ស៕
Source: Kampuchea Thmey Daily
0 Comments