Ad Code

លី​គ​កំពូល​ម៉ាឡេស៊ី​ ៖​ ក្រុម​របស់ ចាន់ វឌ្ឍនាកា និង ធា​រី ចន្ថា​ប៊ី​ន រកបាន​១​ពិន្ទុ​ដូចគ្នា​



នៅ​ឆ្នាំ​២០១៩ នេះ​មាន​កីឡាករ​សមា​ជិត​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​២​នាក់​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) ដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ជា​សមាជិក​ក្លិប​បាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន សមាជិក​របស់​ក្លិប​Terengganu FA​។



​សម្រាប់​លទ្ធផល​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​១២ កន្លង​ទៅ​នេះ​ក្រុម PKNS បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម Perak ៣​ទល់​៣ នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​Stadium Shah Alam ក្នុង​ទីក្រុង Shah Alam ខណៈ​ក្រុម​Terengganu បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​Manjung ដោយ​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ PKNP ដោយ​លទ្ធផល​២​ទល់​២ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​Mini Manjung Stadium​។

សូម​រំលឹក​ថា ​រដូវ​កាល​ឆ្នាំ​២០១៩ នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី​មាន​សមាជិក​ចំនួន​១២​ក្រុម ដែល​ត្រូវ​ប្រកួត​ពីថ្ងៃ​ទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។ ក្រុម​ទាំង​១២​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ជើងឯក​ទទួល​កៅអី​ទៅលេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី (AFC Champions League group stage) និង​ក្រុម​ជើងឯក​រង​ទទួលបាន​រង​ទទួលបាន​កៅអី​ចូល​លេង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Champions League ជុំ​ទី​២​។ ចំណែក​ក្រុម​បាត​តារាង​ចំនួន​២​ក្រុម​វិញ​ត្រូវ​ធ្លាក់​ទៅលេង​នៅ​ពានរង្វាន់​លី​គ​លំដាប់​ទី​២Malaysia Premier League​។​



​ ចំណែក​គម្រោង​បន្ទាប់​នៅ​សប្ដាហ៍​ទី​១៣ គឺ​ក្រុម Terengganu FA ប៉ះ​ក្រុម Petaling Jaya City នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​Stadium Sultan Ismail Nasiruddin Shah ក្នុង​ទីក្រុង​Kuala Terengganu ហើយ​ក្រុម PKNS ត្រូវធ្វើ​ដំណើរ​មក​ប៉ះ​ក្រុម​Kuala Lumpur នៅវេលា​ម៉ោង​ដំណាលគ្នា​ក្នុង​ថ្ងៃ​ជាមួយគ្នា​លើ​ទីលាន​កីឡដ្ឋាន KLFA Stadium ក្នុង​រដ្ឋធានី​Kuala Lumpur​។

​ ចំពោះ​ប្រទេស​កម្ពុជា ធ្លាប់​មាន​កីឡាករ​៤​នាក់​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ចូលរួម​ក្លិប Pahang FA ហើយ​កីឡាករ កែវ សុខ​ផេង ចូលរួម​ក្លិប PKNP កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​ក្លិប​Negeri Sembilan និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ចូលរួម​ក្លិប​Terengganu FA​។ ក្នុងចំណោម​កីឡាករ​ទាំង​៤​មាន​៣​នាក់​ត្រូវ​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​ហើយ​មានតែ ធា​រី ចន្ថា​ប៊ី​ន ប៉ុណ្ណោះ​ក្លិប​រក្សា​កិច្ចសន្យា​រហូតដល់​ចប់​រដូវ​កាល​ព្រមទាំង​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០១៩​នេះ​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu