Ad Code

ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ ផ្ទុះ​ប្រតិកម្ម​ផ្អើល​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លើ​បុរស​ម្នាក់ ដែល​រស់នៅ​អូស្ត្រាលី​



ភ្នំពេញ​ ៖ ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​ ជា​តារា​សម្ដែង​ចាស់​វស្សា ​អ្នកនាង ច​ន ច័ន្ទ​ល័​ក្ខិ​ណា កាលពី​ថ្ងៃទី​២៩ ​ខែមេសា ​ឆ្នាំ​២០១៩​កន្លងមកនេះ​ បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំងៗ លើ​បុរស​ម្នាក់​ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី ​ដែល​ធ្វើការ​រិះគន់​លើ​ខ្លួន ​និង​តារា​សិល្បៈ​ខ្មែរ​មួយ​ចំនួន​ដោយ​មិន​សំចៃ​មាត់​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​សារ​ដំបូង​បែបនេះ​ថា ​និយាយ​ចេញមក​ជ្រេញ​តារា​ខ្មែរ​ណាស់​អា​ប៉ិ​នេះ ជនជាតិ​អ្វី​នឹង​? យួន ចិន សៀម ?​ ជួយ​ចំណាំ​មុខ​គាត់​ទុក​ទៅ​ណា​បងប្អូន សិល្បៈ​យើង បើ​ឃើញ​គាត់​ជេរ​ក្នុង​ខម​មិន​ គឺ​សូម​សន្សំទុក​ផង ​ក្រែង​ថ្ងៃក្រោយ​យើង​ប្រមូល​បាន​ច្រើន ​យើង​លេង​ម្តង​។​ ម្នាក់នេះ​ កំពូល​ទើស​ខ្មែរ​គ្នាឯង នេះ​ដោយសារតែ​ការ​សែរ​ជា​សាធារណៈ ​គឺ​គាត់​សរសេរ​ដោយ​ប្រើ​ភាសា​មនុស្ស តែ​បើ​ខម​មិន​ក្នុង​វេ​ប​សាយ​វិញ​ គឺថា​មិនបាន​ថ្លៃ​។​

តារា​សម្តែង​ស្រី ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ត​ថា ​ពាក្យ​អសុរោះ​បែប​ណា​ក៏​និយាយ​បានដែរ ហើយ​ក៏​មិន​ថា​ចំពោះ​មនុស្ស​ស្រី​ ឬ​មនុស្ស​ប្រុស​។​ ម្យ៉ាងទៀត​ បើ​អ្នកធានា​លោក​ឯង​បាន​ទៅ​ស្រុក​ក្រៅ​ និង​រស់​នៅបាន​សុខ​ រកលុយ​បាន​ច្រើន​ហើយ​ សូមមេត្តា​ចេះ​មានចិត្ត មាន​បេះដូង​អាណិតអាសូរ និង​មក​ជួយ​អ្នក​លំបាក​ក្នុងស្រុក​ផង កុំ​ព្រូស​តែ​មាត់​។​

ប្រភព​បាន​បន្ត​ថា ​កុំ​ជេរ​ប្រពន្ធ​ដូច​ជេរ​ស្រី​ស្រុក​ខ្មែរ​ណា ​ប្រយ័ត្ន​ប៉ូលិស​ហៅ​ព្រមាន ឥឡូវ​ខ្ញុំ​ សូម​ឲ្យ​លោក​ជួយ​ចិញ្ចឹម​ក្មេង​កំព្រា​មួយ​មណ្ឌល​ផង បានទេ ​លោក​ Kim Noun កន្លងមក ​ឃើញ​លោក​ឯង​បញ្ជា​K01​ បញ្ជា​អ្នកនេះ បញ្ជា​អ្នកនោះ រិះគន់​គេ​អញ្ចេះ​អញ្ចុះ មក​ជួយ​ម្តង​មើល ចង់​ឃើញ​ទង្វើ​ល្អ​ក្នុង​សង្គម​របស់លោក​ឯង​ណាស់​។​

សូមបញ្ជាក់ថា​ ប្រតិកម្ម​របស់​តារា​ស្រី ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ ជា​ប្រធាន​សមាគម​សិល្បករ​ខាង​លើនេះ ​បានធ្វើ​ឡើង​ស្របពេល​ដែលមាន​ម្ចាស់​ Account Facebook ឈ្មោះ Kim Noun បានធ្វើ​ការ​ផ្ញើ​សារ​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​តារា​សិល្បៈ​ខ្មែរ​ រួមទាំង​សាមីខ្លួន ​អ្នកនាង ច​ន ច័ន្ទ លក្ខិណា ផង​នោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu