សម្ព័ន្ធសណ្ឋាគារអន្តរជាតិ Marriott កាលពីថ្ងៃច័ន្ទបានប្រកាសបើកដំណើរការកម្មវិធីជួលតាមអនឡាញសម្រាប់ប្រភេទផ្ទះប្រណីតដោយមានការចូលរួមពីក្រុមហ៊ុន Airbnb។
ក្រុមហ៊ុនអាមេរិកខាងលើបានធ្វើសេចក្ដីថ្លែងការណ៍មួយថាគម្រោងនេះនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយដោយផ្ដល់ជូនផ្ទះដែលមានតម្លៃថ្លៃចំនួន ២០០០ ខ្នងស្ថិតនៅតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិកអឺរ៉ុប កោះCarribbeanនិងនៅអាមេរិកឡាទីន។
នាយកផ្នែកពាណិជ្ជកម្មលោកស្រី Stephanie Linnartzបានឱ្យដឹងថាការបើកដំណើរការគម្រោង ផ្ទះនិងវីឡាដោយក្រុមហ៊ុន Marriott អន្តរជាតិពេលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរបស់យើងក្នុងការច្នៃប្រឌិត ស្របពេលដែលតម្រូវការធ្វើដំណើររបស់អតិថិជនមានការកើនឡើង។
សម្ព័ន្ធ Marriott ដែលគ្រប់គ្រង Brands មួយចំនួន រួមទាំង Sheraton និង Ritz-Carlton ជាដើមនោះនឹងអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនប្រើប្រាស់កម្មវិធីថ្មីនេះដើម្បីទទួលបានពិន្ទុសន្សំដែលអាចប្រើប្រាស់សម្រាប់ការកក់នៅពេលក្រោយ។
ក្រុមហ៊ុននេះគឺជាសម្ព័ន្ធសណ្ឋាគារដំបូងគេដែលបោះជំហានចូលទៅក្នុងវិស័យផ្ទះនៅរួមគ្នា (home-sharing) ដោយមានដៃគូប្រកួតប្រជែងដូចជា Hilton និង Hyatt ក៏កំពុងឆ្ពោះទៅរកវិស័យនេះដូចគ្នា។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street។
Marriott ប្រាប់ថាសម្រាប់អតិថិជនថ្មីនៃកម្មវិធីនេះអាចនឹងឃើញអចលនទ្រព្យជាច្រើនដូចជា ផ្ទះតូចដែលមានបន្ទប់គេង៤នៅ California, វីឡាបន្ទប់គេង៦ នៅ Sorrento ប្រទេសអ៊ីតាលីដែលមានអាងហែលទឹកវែងអន្លាយ ឬសូម្បីតែប្រាសាទ ឬប៉មថ្មរបស់អៀរឡង់សតវត្សទី១៨ដែលមានបឹងជាលក្ខណៈឯកជនជាមួយទៀតផង៕ AFP
Source: Kampuchea Thmey Daily
0 Comments