ភ្នំពេញ ៖ តារាចម្រៀងរ៉េបប្រុសវ័យក្មេងលោក ងួន ចាន់ដេវីត ឬ G-Devith ព្រោះតែទប់កំហឹងលែងបាន និងជារឿងកើតឡើងដដែលៗពេកនោះ ថ្មីៗនេះបានចេញមុខធ្វើការLiveវីដេអូពន្លះតារារៀមច្បងអាចារ្យ ធំ យ៉ាងចាស់ដៃនៅលើបណ្តាញសង្គម។ មិនតែប៉ុណ្ណោះ G-Devith ថែមទាំងហៅអាចារ្យ ធំ ថាអាបុគ្គលក្បាលឪឡឹកស្អុយ ទៀតផង។
យោងតាមខ្លឹមសារ ដែលត្រូវបានតារាប្រុសលោក G-Devith ធ្វើការLiveជាសាធារណៈនៅលើបណ្តាញសង្គមមានរយៈពេលជិត៤០នាទី បានលើកឡើងថា កាលពីលើកមុនៗខ្ញុំតែងគោរពនិយាយទៅកាន់បុគ្គលរូបនេះនូវពាក្យហៅថាគាត់ តែលើកនេះអត់ទេសូមនិយាយហៅថាអាបុគ្គលម្នាក់ដែលបងប្អូនធ្លាប់ស្គាល់គ្រប់គ្នាហើយគឺបុគ្គលក្បាលឪឡឹកស្អុយនោះដែលចេញខ្លួនធ្វើជាអ្នកកាងវប្បធម៌ឬយកវប្បធម៌មកធ្វើជាអាជីពកម្មជាដើម។
លោក G-Devith បន្តថា បុគ្គលរូបនេះក៏ធ្លាប់ជេរខ្លួនម្តងរួចមកហើយ ហើយកាលនោះគិតថាមិនជាអ្វីទេ បើទោះបីជាជេរប្រមាថម្តាយឪពុកក៏ពិតមែនក៏លោកគិតថាត្រូវអត់ធ្មត់(ជេរបែបនេះអាចប្តឹងឬធ្វើអ្វីតាមច្បាប់បាន)។ម្យ៉ាងទៀតកាលនោះគេ(អាចារ្យធំ)ក៏ប្រកាសបើកដៃឲ្យលោកទៅប្តឹងទៀតផង ប៉ុន្តែកាលនោះ G-Devith គិតថាមិនចង់ឲ្យមានរឿងវែងឆ្ងាយឡើយតែឥឡូវនេះគឺដល់ពេលដែលត្រូវប្រតិកម្មវិញហើយដូច្នេះក៏ចង់ប្រាប់ទៅវិញថាទឹកដីនេះពុំមែនជារបស់អ្នកឯងតែម្នាក់នោះទេ ។
តារាច្រៀងប្រុសម្ចាស់បទ រាំញីកែងជើងលោក G-Devith បានបញ្ជាក់ដូច្នេះថា ខ្ញុំមិនអាចទទួលយកបាននូវការប្រមាណចំពោះគ្រួសារខ្ញុំពីសំណាក់លោកឯងម្តងហើយម្តងទៀតនោះឡើយហើយថ្មីៗនេះក៏ឃើញការ Liveវីដេអូតែរឿងដដែលៗដូចមុន។ម្យ៉ាងទៀតរាល់ការ Live វីដេអូនោះគឺតែងធ្វើឡើងនៅគ្រាដែលបុគ្គលរូបនេះស្រវឹងព្រោះថា មនុស្សលោកឯងជាមនុស្សម្នាក់ដែលអាត្មានិយម និងខ្លាចខ្លាំងណាស់ ….!សូមមើលមុខឲ្យច្បាស់ខ្ញុំនឹងចាប់និយាយពីពេលនេះតទៅខ្ញុំក៏មិនបញ្ឈប់ជាមួយបុគ្គលដូចអ្នកឯងដែរដរាបណាអ្នកឯងនៅតែបន្តបញ្ហាច្រំដែលនេះនាំឲ្យប៉ះពាល់កិត្តិយសគ្រួសារខ្ញុំ។
គូស្នេហ៍កញ្ញា ទេព បូព្រឹក្ស គឺលោក G-Devith បានបន្ថែមថាបុគ្គលរូបនេះតែងព្យាយាមរិះគន់ឬទើសមកលើខ្លួនជានិច្ច ហើយលោកចង់និយាយថាសម្រាប់ខ្លួនចំពោះបុគ្គលនេះមិនដែលមើលឃើញពីទង្វើល្អនោះទេ ហើយលោកនៅចាំថាកាលពីលើកមុនមនុស្សម្នាក់នេះក៏ធ្លាប់ឲ្យគ្នារបស់គេមកសម្រុះសម្រួលជាមួយដែរ តែលោកមិនចង់ត្រូវគ្នាជាមួយមនុស្សដូចបុគ្គលម្នាក់នេះទេ។ លើសពីនេះត្រូវចាំ កាលនោះខ្លួនបានបដិសេធលើការសម្រុះសម្រួលពីសំណាក់គ្នាបុគ្គលនេះ ហើយត្រូវដឹងថាមនុស្សដូចលោកមិនចង់ត្រូវឬសម្រុះសម្រួលជាមួយបុគ្គលម្នាក់នេះឡើយហេតុនេះត្រូវចាំទុក៕
Source: Kampuchea Thmey Daily
0 Comments