អ្នកចាំទីជើងចាស់ Iker Casillas បានបង្ហោះសារតាម Twitter កាលពីថ្ងៃពុធថា “អ្វីៗគ្រប់គ្រងស្ថានការណ៍បានវិញហើយ” ក្រោយគាំងបេះដូង អំឡុងពេលហ្វឹកហាត់។
អ្នកចាំទីវ័យ៣៦ឆ្នាំម្នាក់នេះ ដែលលេងបាន១៦៧លើកជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ និងជាង៥០០ប្រកួតឲ្យក្រុម Real Madrid បានគាំងបេះដូង អំឡុងពេលហ្វឹកជាមួយក្រុម Porto។
កីឡាករ Casillas បាននិយាយថា “អ្វីៗអាចគ្រប់គ្រងស្ថានការណ៍បានវិញហើយ វាគឺជាការភ័យខ្លាចដ៏ធំមួយ ប៉ុន្តែវាគ្មានរងផលប៉ះពាល់អ្វីឡើយ។ អរគុណច្រើនសម្រាប់ការម៉ាហ្សា និងសេចក្តីស្រលាញ់ក្នុងការជួយអាយុជីវិតខ្ញុំ”។
សេចក្តីថ្លែងការណ៍របស់ក្លិប Portoកាលពីថ្ងៃពុធ បាននិយាយថា ការហ្វឹកហាត់ត្រូវបានអាក់ខាន ដើម្បីជួយដល់អ្នកចាំទី Casillas ហើយបច្ចុប្បន្ន គាត់កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែបញ្ហាបេះដូងរបស់គាត់លែងកើតអ្វីទៀតហើយ។
សារព័ត៌មានព័រទុយហ្គាល់ បានរាយការណ៍ថា អ្នកចាំទី Casillas បានទទួលការវះកាត់ ហើយរដូវកាលរបស់គាត់កន្លងហួសហើយ។
ក្រុម Porto បច្ចុប្បន្នឈរនៅលេខរៀងទី២លើតារាងបាល់ទាត់កំពូលព័រទុយហ្គាល់ មាន២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Benfica និងត្រូវប៉ះជាមួយក្រុម Sporting Lisbon នៅវគ្គផ្តាច់ព្រ័ត្រ Portuguese Cup នាថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments