Ad Code

​ក្រុម​អ្នកគាំទ្រ​អាហ្វ្រិក​ខាងត្បូង ផ្ទុះ​កំហឹង​នឹង​ការសម្រេចចិត្ត​មកលើ​កីឡាការិនី​រត់ប្រណាំង Caster Semenya



​ក្រុម​អ្នកគាំទ្រ​អាហ្វ្រិក​ខាងត្បូង​របស់​កីឡាការិនីរ​រត់ប្រណាំង Caster Semenya កាលពី​ថ្ងៃ​ពុធ បានបង្ហាញ​នូវ​ការតក់ស្លុត និង​ខកចិត្ត ក្រោយ​អត្ត​ព​លិ​ក​ជា​តារា​របស់​ពួកគេ​ម្នាក់នេះ ចាញ់​ការ​បណ្តឹង​របស់​នាង ដើម្បី​ប្រឈម​ជាមួយនឹង​បទបញ្ជា​របស់​សហព័ន្ធ​អត្តពលកម្ម​នៃ​សមាគម​អន្តរជាតិ​( IAAF )​បង្ខំ​ឲ្យ​អត្ត​ព​លិ​ក​នារី កំណត់​កម្រិត​តេ​ស្តេ​រ៉ូ​ន របស់​ពួកគេ​នោះ​។

នៅក្នុង​បទបញ្ជា​ជា​ប្រវត្តិសាស្ត្រ តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា​(CAS) បាន​យល់ព្រម​លើ​ការ​ដាក់​កំណត់​របស់ IAAF​ដែល​ត្រូវ​ឲ្យ​កីឡាការិនី ដូចជា Semenya ដែល​កម្រិត​តេ​ស្តូ​រ៉ូ​ន​នារី​ធម្មជាតិ ខ្ពស់​ជាងគេ​នោះ ឲ្យ​ទទួលទាន​ថ្នាំពេទ្យ​បញ្ចុះ​កម្រិត​តេ​ស្តូ​រ៉ូ​ន របស់​ពួកគេ បើ​ពុំ​ដូច្នោះ​ទេ នឹងត្រូវ​ដកចេញ​ពី​ការប្រកួត​។



លោកស្រី Bathabile Dlamini គឺជា​រដ្ឋមន្ត្រីក្រសួង​នារី​អាហ្វ្រិក​ខាងត្បូង បាន​និយាយថា យើង​ពិតជា​ខកចិត្ត និង​ឈឺចាប់​ខ្លាំងណាស់​។

លោកស្រី Dlamini បន្តថា នេះ​គឺជា​សាលក្រម​ដ៏​ខកចិត្ត​មួយ វា​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការខិតខំ​របស់​នាង Caster Semenya ក្នុងនាម​ជា​បុគ្គល​ម្នាក់ អត្ត​ព​លិ​ក​ម្នាក់ និង​ជា​មនុស្ស​ម្នាក់ ដែល​ប្រឹងប្រែង​ហ្វឹកហាត់​។

លោកស្រី​បន្ត​ថា នាង Semenya បាន​ក្លាយជា​គោលដៅ ដោយសារតែ​នាង​កឺ​ជាម​នុស្ស​ជោគជ័យ និង​ប្រឹងប្រែង​ហ្វឹកហាត់​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាការិនី Semenya ដែល​គ្របដណ្តប់​លើ​ការរត់​ប្រណាំង​ចម្ងាយ​៨០០​ម៉ែត្រ រយៈពេល​១​ទសវត្សរ៍​កន្លងមក​នេះនោះ បាន​សន្យា​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សាលក្រម​សម្រេច​របស់​តុលាការ នឹងមិន​ធ្វើ​ឲ្យ​រូបនាង​រាថយ​នោះទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu