Ad Code

​កីឡាករ​តៃ​ក្វាន់​ដូ​តុង​កា Pita Taufatofua ក្លាយជា​ការ​គំរាមកំហែង​លើ​២​វិញ្ញាសា​នៅ​ព្រឹត្តិការណ៍ Tokyo Olympics



កីឡាករ​តុង​កា Pita Taufatofua ដែល​ធ្វើ​ឲ្យ​ផ្ទុះ​សង្គម​ព័ត៌មាន ពេលដែល​គាត់​អត់​ពាក់អាវ អំឡុង​ពិធី​បិទ និង​បើក​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក​២​លើក​កន្លង​មក​នេះ កាលពី​ថ្ងៃអាទិត្យ បាន​និយាយថា លោក​មាន​គោលដៅ​ឆ្លង​ផុត​វគ្គ​ជម្រុះ​សម្រាប់​ព្រឹ​ត្តិ​ការណ៍ Summer Games 2020​នៅ​ទីក្រុង​តូ​ក្យូ នៅលើ​កីឡា​២​វិញ្ញាសា។

កីឡាករ​វ័យ​៣៥​ឆ្នាំ​កើត​នៅក្នុង​ប្រទេស​អូស្ត្រាលី​ម្នាក់​នេះ សង្ឃឹមថា នឹង​អាច​បង្ហាញខ្លួន​ជា​លើក​ទី​២​លើ​វិញ្ញាសា​តៃ​ក្វាន់​ដូ ខណៈដែល​គាត់​ចង់បាន​មេដាយមាស​នៅលើ​វិញ្ញាសា​ចែវ​ទូក​ផងដែរ ដែលជា​មេដាយ​លោក​ដណ្តើម​បាន​កាលពីពេល​កន្លងទៅ​។



លោក​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ អំឡុងពេល​ហ្វឹកហាត់​ក្នុង​ទីក្រុង​ញូវយ៉ក​ថា “​តៃ​ក្វាន់​ដូ គឺជា​កីឡា​ស្រលាញ់​ដំបូង​របស់ខ្ញុំ​។ អ្នក​មិនអាច​បំភ្លេច​សេចក្តីស្រលាញ់​លើកដំបូង​របស់​អ្នក​បាន​នើ​ទេ​។ យើង​នឹង​ព្យាយាម​ធ្វើ​នៅក្នុង​កីឡា​២​វិញ្ញាសា​នៅ​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក​តែមួយ​”​។

បើសិនជា​ជោគជ័យ​ពិតមែន លោក​នឹង​ក្លាយជា​មនុស្ស​លើកដំបូង​គេ​ក្នុង​យុគសម័យ​ទំនើប ចូលរួម​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក​៣​វិញ្ញាសា​ផ្សេងៗ​គ្នា បន្ទាប់​ពូ​លោក​បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា ជិះ​ស្គី​ឆ្លង​ប្រទេស​នៅ​ទីក្រុង Pyeongchang ប្រទេស​កូរ៉េខាងត្បូង កាលពី​ឆ្នាំមុន​។

កីឡាករ Taufatofua បាន​និយាយ​ថា ចំណាប់អារម្មណ៍​របស់​លោក​លើ​ការ​ចែវ​ទូក បាន​កើតមានឡើង ដោយសារ​ប្រពៃណី​អំបូរ​របស់​បុព្វបុរស​តុង​កា​របស់​លោក​។

លោក​បាន​បញ្ជាក់ថា ការ​ចែវ​ទូក គឺជា​កីឡា​មួយ​ដែល​ជា​ចំណែក​សេសសល់​ពី​ដូនតា​ប៉ូ​លី​នេ​ស៊ី ហើយ​វាក​ចាក់ស្រេះ​ទៅ​ក្នុង​ប្រពៃណី​បុព្វបុរស​តុង​កា ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu