Ad Code

ប្រជាពលរដ្ឋ​រាប់​រយ​នាក់ បាន​មក​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ​ពី​ក្រុម​គ្រូពេទ្យ​បេសកកម្ម​អង្គរ​សហរដ្ឋ​អាមេរិក​


បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់ ទាំង​ប្រុស​ស្រី​នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​មួយថ្ងៃ​ជាង​១០០​នាក់ បាន​នាំ​គ្នា​សម្រុក​មក​ព្យាបាល​និង​ធ្វើ​ការ​ដក​ធ្មេញ​នៅ​មន្ទីរពេទ្យ​បង្អែក​ ក្រុង​សិរីសោភ័ណ​ ការ​ដក​ធ្មេញ​នេះ​ដោយ​ក្រុម​គ្រូពេទ្យ​បេសកកម្ម​អង្គរ​សហរដ្ឋ​អាមេរិក​ការ​ដក​ធ្មេញ​នេះ​មាន​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២​រហូតដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥ ដោយ​មិន​គិតថ្លៃ។

លោក​ទន្ត​បណ្ឌិត មុំ​វិសាល នៅ​ប្រចាំការ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​បាត់ដំបង​បាន​និយាយ​ថា​គាត់​បាន​ជាប់​ជា​ទន្ត​បណ្ឌិត​ពេទ្យធ្មេញ​នេះ​មាន​រយៈពេល​៦​ឆ្នាំ​មក​ហើយ​ ពេល​ដែល​ក្រុម​គ្រូពេទ្យ​បេសកកម្ម​អង្គ​សហរដ្ឋ​អាមេរិក​ចំនួន​១៧៥​នាក់ ដែល​ដឹកនាំ​ដោយ​ លោក​ ដា​នី​ វង្ស ​ប្រធាន​គណៈ​ប្រតិភូ​សុខាភិបាល​បេសកកម្ម​អង្គរ​សហរដ្ឋ​អាមេរិក​ចុះ​មក​សហ​ការណ៍​គ្នា​ជាមួយ​ក្រុម​គ្រូពេទ្យ​បង្អែក​សិរីសោភ័ណ ​ក្រោម​ការ​សម្របសម្រួល​ពី​ក្រុម​ការងារ​ខេត្ត​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ទូទៅ មនុស្ស​ចាស់ កុមារ ដាក់​ដៃ​សិប្បនិម្មិត​ជូន​ជន​ពិការ​គ្មាន​ដៃ ​ជាពិសេស​ដក​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​នោះ​លោក ​មុំ ​វិសាល​ ក៏បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ក្រុម​បេសកកម្ម​អង្គ​សហរដ្ឋ​អាមេរិក​នេះ​ផង​ដែរ​ ដើម្បី​ធ្វើ​ការ​ដក​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ។ លោក​បាន​បន្ត​ថា ក្នុង​ការ​ដក​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​នោះ​ក្នុង​មួយថ្ងៃ​អាច​ដក​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០០​នាក់​ ហើយ​ក្នុង​ជាង​១០០​នាក់​នេះ​ បើ​គិត​ជា​ទឹកប្រាក់​ព្យាបាល​សេវា​ឯកជន​អស់​ជា​ទឹកប្រាក់​ជាង​៣.០០០​ដុល្លា​រទាំង ថ្លៃ​ថ្នាំ​និង​ថ្លៃ​ដក។

លោក​បាន​បន្ត​ថា ក្រោយពេល​ដក​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ ​លោក​បាន​ធ្វើ​ការណែនាំ​ឲ្យ​ដុះធ្មេញ​ក្នុង​មួយថ្ងៃ​ដុះធ្មេញ​យ៉ាងតិច​បំផុត​ឲ្យ​បាន​២​ដង​ដើម្បី​សំអាត​សារជាតិ​សំណល់​ដែល​កាន់​ជាប់​ និង​ធ្មេញ​និង​ដើម្បី​ការពារ​កុំ​ឲ្យ​ពុក​ធ្មេញ ​និង​របៀប​ដុះធ្មេញ​ត្រូវ​ដុះធ្មេញ​ថ្នមៗ​ដុះ​ខាងក្រៅ​ធ្មេញ​ក្នុង​និង​កន្លែង​ធ្មេញ​ដែល​ត្រូវ​ទំពា​មួយៗ​ប្រើ​ចុង​ច្រាស​ដុះធ្មេញ​ដើម្បី​ដុះ​ផ្ទៃ​ធ្មេញ​មួយៗ​នៃ​ធ្មេញ​មុខ។​ លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅពេល​ថ្ងៃរសៀល​ប្រជាពលរដ្ឋ​ខ្លះ​ទី​ទាល់ក្រ​គ្មាន​ថវិកា​ទិញ​បាយ​ហូប​ក្រុម​គ្រូពេទ្យ​បេសកកម្ម​អង្គរ​សហរដ្ឋ​អាមេរិក​បាន​ទិញ​នំបុ័ង​សាច់​ឲ្យ​ហូប​ទៀត​ផង។​ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ដែល​បាន​មក​ព្យាបាល​ជម្ងឺ​គ្រប់មុខ​ដោយ​មើលឃើញ​ទង្វើ​របស់​ក្រុម​គ្រូពេទ្យ​បេសកកម្ម​អង្គ​សហរដ្ឋ​អាមេរិក​ព្យាបាល​ជំងឺ​របស់​ពួកគាត់​ដោយ​យកចិត្តទុកដាក់​ពុំ​ខ្លាច​ពី​ការនឿយហត់​នោះ​ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​បេសកកម្ម​មនុស្សធម៌​របស់​អស់លោក​មកកាន់​ខេត្តបន្ទាយមានជ័យ​ដើម្បី​មក​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​កាយវិការ​មនុស្សធម៌​មិន​យក​កម្រៃ​ សូម​មក​ឲ្យ​ការ​ព្យាបាល​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព​សុខ​សប្បាយ​តាំងពី​ការ​ព្យាបាល​រហូត​វិលត្រឡប់​ទៅ​មាតុប្រទេស​វិញ៕​

គង្គា​


Post a Comment

0 Comments

Close Menu