សន្និសីទសារព័ត៌មាននៅក្នុងខែឧសភា នៅទីក្រុងប្រ៊ុសសែល របស់ប្រធានធនាគារកណ្ដាលលោក Mario Draghi បានឲ្យដឹងថា ប្រាក់អឺរ៉ូបានឡើងថ្លៃដល់កម្រិតខ្លាំងបំផុតរបស់ខ្លួននៅក្នុងអំឡុងការកាន់កាប់របស់លោក។ បន្ទាប់មកលោកបាននិយាយថា ធនាគារកណ្ដាល(ECB) បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចូលនូវវិធានការលើកទឹកចិត្តថែមទៀត ដែលបានបញ្ជូនរូបិយប័ណ្ណនេះឲ្យធ្លាក់ចុះតម្លៃដែលពួកអ្នកយុទ្ធសាស្ត្របាននិយាយថា នឹងពង្រីកចូលទៅក្នុងឆ្នាំ២០១៥នោះ។
រូបិយប័ណ្ណរួមរបស់អឺរ៉ុបនេះ ដែលត្រូវបានផ្តល់តម្លៃខ្ពស់១.៣៩៩៣ដុល្លារក្នុងមួយអឺរ៉ូ នៅក្នុងខែឧសភា នោះបានចប់កាលពីឆ្នាំទៅនឹងបាន១២%ធ្លាក់ចុះ ទល់នឹងប្រាក់ដុល្លារ ដែលជាការខាតបង់ដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៥មក។ ពួកអ្នកយុទ្ធសាស្ត្រដែលកំសាកខ្លាំងជាមួយការអំពាវនាវរបស់ពួកគេឲ្យមានការថយចុះនៅក្នុងឆ្នាំ២០១៤ ដល់ចំនួន១.២៨ដុល្លារ នោះឥឡូវនេះបានឃើញតម្លៃធ្លាក់យ៉ាងខ្លាំងដល់១.១៨ដុល្លារ នៅដំណាច់ឆ្នាំនេះ។ ប្រាក់អឺរ៉ូមានកម្រិតទាប៤ឆ្នាំចំនួន១.២០០៤ ដុល្លារ នៅពេលបច្ចុប្បន្ននេះ។
ប្រាក់អឺរ៉ូដែលខ្សោយគឺជាកូនសោសម្រាប់លោកDraghi ខណៈដែលលោកព្យាយាមដើម្បីជំរុញសេដ្ឋកិច្ចដែលមានឧបសគ្គនៅក្នុងតំបន់នេះ និងការពារកុំឲ្យមានបរិត្តផរណា។ លោកDraghi បានចាប់ផ្តើមនៅឆ្នាំនេះ ដោយនិយាយប្រាប់កាសែតអាល្លឺម៉ង់ Handelsblatt ថា គ្រោះថ្នាក់នៃបរិត្តផរណានៅក្នុងតំបន់មិនអាចត្រូវបានមិរួមបញ្ចូលនោះទេ ដែលបានទល់ទ្រការនិយាយស្មានថា អ្នកធ្វើនយោបាយនឹងចាប់ផ្តើមធ្វើសកម្មភាពនៅក្នុងពេលឆាប់ៗដូចជា ទិញសញ្ញាប័ណ្ណដែលមានទំនោរដាក់ទម្ងន់ទៅលើរូបិយប័ណ្ណ។
នៅដំណាច់ឆ្នាំកន្លងមកអ្នកវិភាគ៤៤នាក់ នៅក្នុងចំណោម៥០នាក់ នៅក្នុងការស្ទង់មួយរបស់Bloomberg បាននិយាយថា ប្រាក់អឺរ៉ូនឹងធ្លាក់ចុះទល់នឹងប្រាក់ដុល្លារ ជាមួយការរៀបចំគម្រោងមធ្យមស្វែងរកការទម្លាក់តម្លៃ២.៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ។ BNP រំពឹងថា ប្រាក់អឺរ៉ូនឹងធ្លាក់ថ្លៃដល់១.១៥ដុល្លារនៅដំណាច់ឆ្នាំ២០១៥៕
ថាលីយ៉ាន
0 Comments