Ad Code

ស្រវឹង​បើក​ម៉ូតូ​ចេញពី​ផឹកស៊ី ត្រូវ​ឡានក្រុង​បុក​ស្លាប់​០១​នាក់ និង​របួសធ្ងន់​០២​នាក់​


បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​យុវជន​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្រោម​ទម្ងន់​

នៃ​កង់​រថយន្តក្រុង ក្នុងចំណោម​ជនរងគ្រោះ​ចំនួន​០៣​នាក់ ​ខណៈ​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូឌុប​គ្នា​

ចេញពី​ផឹក​ស៊ី កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ ហើយ​បាន​បោះពួយ​ចេញ​ពី​ផ្លូវលំ​ឆ្ពោះ​ឡើង​ទៅ​លើ​ផ្លូវ​ជាតិ​លេខ៥ ត្រង់​ចំណុច​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​ត្រូវ​រថយន្តក្រុង​បុក​ពីក្រោយ​តែម្តង។​

យោង​តាម​របាយការណ៍​របស់​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សង្កែ​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វីវ៉ា​ បាន​ជិះ​គ្នា​០៣​នាក់ ដែល​ពួកគេ​សុទ្ធតែ​ស្ថិត​ក្នុង​ភាព​

ស្រវឹង ដែល​បាន​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវលំ​ត្រង់​ចំណុច​ខាងលើ​ឆ្ពោះ​ឡើង​ទៅ​លើ​ផ្លូវ​ជាតិ ដោយ​បាន​ឆ្លងកាត់​ទ្រូង​ថ្នល់​ដើម្បី​បត់​ឆ្វេង​ទៅ​ទិសខាងកើត ចៃដន្យ​នៅពេល​នោះ​ដែរ​ ស្រាប់​តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង​ជា​របស់​ក្រុមហ៊ុន(វីរៈប៊ុន​ឆាន់)ដែល​កំពុង​បើក​នរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ឆ្ពោះទៅ​ក្រុងភ្នំពេញ ហើយក៏​បាន​បុក​យ៉ាង​ពេញ​ទំហឹង​ចំ​ពីក្រោយ បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាត​ចេញពី​លើ​ផ្លូវ​ជាតិ ដោយឡែក​យុវជន​ទាំង​០៣​នាក់​ បាន​ធ្លាក់​ចូល​ទៅ​ក្រោម​កង់​រថយន្ត​តែម្តង​

ធ្វើ​ឲ្យ​យុវជន​ម្នាក់ ត្រូវ​កង់​រថយន្ត​កិន​ចំក្បាល​បែកធ្លាយ​ខួរ​ពេញ​ថ្នល់ ចំណែក​យុវជន​០២​នាក់​ទៀត​

ក៏​ត្រូវ​កង់​រថយន្ត​កិន​បាក់ជើង​ទាំងពីរ​ផង​ដែរ។​

ភ្លាមៗ​នោះ​ដែរ ​បន្ទាប់ពី​សមត្ថ​កិច្ច​ចរាចរ​ស្រុក​បាន​ចុះ​ទៅដល់​គឺ​រថយន្ត​បាន​បើក​រត់​គេចខ្លួន​ទាំងយប់​បាត់​ទៅ​ហើយ ចំណែក​អ្នករបួស​ដែល​ធ្ងន់​ទាំង​០២​នាក់​នោះ​ក៏​ត្រូវ​បាន​កម្លាំង​ដឹក​បញ្ជូន​

ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​ផង​ដែរ។ ចំពោះ​សព​យុវជន​ម្នាក់​ដែល​មិន​មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅក្នុង​វត្ត​អន្លង់​វិល​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យ។​

សមត្ថកិច្ច​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្រោយពេល​កើតហេតុ​នោះ​គឺ​កម្លាំង​បាន​ទាក់ទង​ទៅតាម​បណ្ដា​ស្រុក និង​ខេត្ត​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ​ដើម្បី​ស្ទាក់​ឃាត់​រថយន្ត​ដែល​មាន​

ស្លាកស្នាម និង​ភិនភាគ​ខាងលើ​យក​មក​ដោះស្រាយ​នៅ​ខេត្តបាត់ដំបង​វិញ រំលង​បានតែ​ប៉ុន្មាន​ម៉ោង​

ប៉ុណ្ណោះ​ទើប​សមត្ថកិច្ច​នៅ​ខេត្តពោធិ៍សាត់​បាន​រាយការណ៍​មក​ថា​ រថយន្ត​ដែល​ពាក់ព័ន្ធ​នោះ​គឺ​កម្លាំង​ឃាត់​ចាប់បាន​ហើយ នៅ​ត្រង់​ចំណុច​ភូមិ​ក្បាលដំរី ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​នៅ​ពេល​ដែល​អ្នកដំណើរ​ចុះ​មក​មើល​ព្រោងព្រាត​ដោយសារ​តែ​មាន​ឈាម​និង​ខួរ​នៅ​ជាប់​នឹង​ក្បាល​រថយន្ត។​

លុះ​ព្រឹក​ឡើង​កម្លាំង​ការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្តបាត់ដំបង​បាន​ចេញ​ដំណើរ​ទៅ​នាំ​យក​រថយន្តក្រុង​នោះ​ត្រឡប់មកវិញ ហើយ​ក្នុងពេលនោះ​ក្រុម​គ្រួសារ​សព​ក៏​បាន​មក​ទទួលយក​ផង​ដែរ​ដោយ​សព​មានឈ្មោះ អន អាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្តុល សង្កាត់​ក្តុល​ដូនទាវ​

ក្រុង/ខេត្តបាត់ដំបង។ រីឯ​យុវជន​ដែល​បាក់ជើង​ទាំងពីរ​នោះ​មានឈ្មោះ ផេង ខ្លឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ចំណែក​ម្នាក់ទៀត​ដែល​បាក់ជើង​ម្ខាង​គឺ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ​ទេ។ នេះ​ហើយ​គឺជា​លទ្ធផល​នៃ​ការ​ផឹក​ស៊ី ហើយ​ធ្វើការ​បើកបរ​ទាំង​យប់​អធ្រាត្រ​ខ្វះ​ការប្រុងប្រយ័ត្ន៕

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu