បន្ទាយមានជ័យ ៖ រថយន្តឈ្នួលតួរីស១២កៅអីមួយគ្រឿង បានបើកបុកម៉ូតូពេញទំហឹងបណ្ដាលស្លាប់០២នាក់ របួសធ្ងន់ស្រាល១២នាក់។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ នៅកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាមការះអារបស់សមិត្តកិច្ចបានឲ្យដឹងថា អ្នករងគ្រោះដែលស្លាប់០២នាក់មានភាគីម៉ូតូ១-ឈ្មោះ លាន ដាវី ភេទស្រី អាយុ៣៦ឆ្នាំ (ត្រូវជាម្តាយ) ដែលរស់នៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ២.ឈ្មោះ ឌិន ចិន្ត្រា ភេទស្រី អាយុ៦ឆ្នាំ (ត្រូវជាកូន) និងរបួសធ្ងន់១-ឈ្មោះ ឌិន សុធា ភេទប្រុស អាយុ២ឆ្នាំ (ត្រូវជាកូន) របួសធ្ងន់ និងភាគីខាងរថយន្ត១១នាក់របួសធ្ងន់ស្រាលជាអ្នករស់នៅភូមិសំរោង ឃុំសំរោង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
តាមសំដីអ្នកឃើញហេតុការបានប្រាប់ថា នៅពេលគ្រោះថ្នាក់កើតឡើងគឺស្ត្រីរងគ្រោះបានជិះម៉ូតូធុនហុងដាពណ៌ខ្មៅបានឌុបកូនពីរនាក់ដែលជិះទិសដៅពីកើតមកលិច ហើយបំរុងបត់ទៅខាងស្តាំដៃចូលផ្ទះ ហើយរថយន្តធុនសាំយ៉ុង ពណ៌ស ដែលពាក់ផ្លាក់លេខ2A.9347 ដែលបើកស្របទិសគ្នាក្នុងល្បឿនលឿនបានបុកពេញទំហឹងបណ្ដាលឲ្យធ្លាក់ស្រះគ្មានទឹកបណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែង ហើយបញ្ជូនទៅពេទ្យស្លាប់តាមផ្លូវម្នាក់ទៀត និងរបួសធ្ងន់ស្រាល១២នាក់។ មន្ត្រីនគរបាលចរាចរស្រុកអូរជ្រៅបានប្រាប់ថា ក្រោយពេលគ្រោះថ្នាក់ចរាចរកើតឡើងកម្លាំងជំនាញបានចុះទៅពិនិត្យគឺបណ្ដាលស្លាប់ម្នាក់ និងកន្លែងពេលដែលបញ្ជូនទៅពេទ្យស្លាប់ម្នាក់ទៀត របួសធ្ងន់ស្រាល១២នាក់ ត្រូវសង្គ្រោះបន្ទាន់។ ហើយគ្រោះថ្នាក់នេះបណ្ដាលម៉ូតូបាក់ពាក់កណ្ដាលខ្ទេច និងរថយន្តខូចផ្នែកខាងមុខត្រូវបានយកមករក្សាទុកនៅអធិការស្រុកអូរជ្រៅ ដើម្បីអនុវត្តន៍តាមច្បាប់៕
គង្គា
0 Comments