បាត់ដំបង ៖ យុវជនចំនួន០៣នាក់ បានស្លាប់រកេតរកូតពេញផ្លូវ និងម្នាក់ទៀតបានរងរបួស បន្ទាប់ពីបានចេញពីមើលខនសឺត កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង១រំលងអធ្រាត្រ ហើយបាននាំគ្នាជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវកៅស៊ូពីស្រុកគាស់ក្រឡឆ្ពោះទៅផ្ទះ នៅឃុំព្រៃតូច ដោយល្បឿនយ៉ាងលឿន លុះទៅដល់ចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងក៏បានឡើងជែងគ្នាហើយបានប៉ះគ្នាដួលបោកទៅលើផ្លូវបណ្ដាលឲ្យគ្រោះថ្នាក់តែម្តង។

លោកអធិការរង ឌឿន សម្បត្តិ បានបញ្ជាក់ថា ជនរងគ្រោះទាំង០៤នាក់នេះ គឺរស់នៅក្នុងភូមិចកតូច ឃុំព្រៃតូច ស្រុកមោងឫស្សីជាមួយគ្នា ហើយកាលពីព្រលប់ថ្ងៃកើតហេតុខាងលើពួកគេបាននាំគ្នាទៅមើលខនសឺត និងមានការប្រគំតន្ត្រីផង ដោយពិធីនេះ គឺគេធ្វើឡើងនៅក្នុងស្រុកគាស់ក្រឡ ។ ក្នុងការដើរកំសាន្តនេះ ក្រុមយុវជនទាំង០៤នាក់ បានប្រើប្រាស់មធ្យោបាយធ្វើដំណើរគឺមានម៉ូតូម៉ាក Dream ធុនC125មួយគ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូHonda មួយគ្រឿងទៀតម៉ាក MSX ធុនC125 គ្មានស្លាកលេខដូចគ្នា ដែលបានធ្វើដំណើរចុះពីផ្លូវជាតិលេខ៥ តាមផ្លូវក្រាលកៅស៊ូឆ្ពោះទៅទីតាំងខនសឺតនោះ។
លោកអធិការរងបានបន្តថា លុះនៅពេលរំលងអធ្រាត្រពេលដែលកម្មវិធី ត្រូវបានបញ្ចប់
ពួកគេក៏បានវិលត្រឡប់មកផ្ទះវិញ ហើយក៏ទំនងជាមានការផឹកស៊ីខ្លះៗផងដែរ ដោយពួកគេបាន
បើកម៉ូតូប្រដេញគ្នាយ៉ាងសប្បាយដោយសារតែផ្លូវមានសភាពស្ងប់ស្ងាត់ផង។
ការសប្បាយនេះទំនងជាភ្លេចខ្លួន ឬក៏បណ្ដាលមកពីភាពស្រវឹង ព្រមទាំងងងុយដេកផងនោះទើបបានជាមកដល់ចំណុចកើតហេតុខាងលើពួកគេបានប៉ះដៃចង្កូតគ្នា ហើយក៏ដួលអូស
យ៉ាងខ្លាំងធ្វើឲ្យពួកគេធ្លាក់បោកនឹងថ្នល់រកេតរកូត ដោយសារតែល្បឿនលឿន ព្រមទាំងមានរបួសធ្ងន់ធ្ងរខ្លាំងពេកទើបបណ្ដាលឲ្យយុវជនចំនួន០៣នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង នៅសល់តែយុវជនម្នាក់តែប៉ុណ្ណោះដែលរងរបួសស្រាល និងគេចផុតពីសេចក្តីស្លាប់។
ជនរងគ្រោះដែលរស់នៅភូមិជាមួយគ្នា ហើយត្រូវបានស្លាប់នោះមានឈ្មោះទី០១-ហេ សាហាវ ភេទប្រុស អាយុ២១ឆ្នាំ ទី០២-ឈ្មោះ គោ ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ និងទី០៣-ឈ្មោះ ទូច ណុង ភេទប្រុស អាយុ២២ឆ្នាំ នៅក្នុងខណៈនោះដែរ ក្រោយពេលដែលសមត្ថកិច្ចបានចុះទៅដល់ព្រមទាំងបានជូនដំណឹងដល់ក្រុមគ្រួសារ និងសាច់ញាតិ ទើបពួកគេបានយកគោយន្តកន្ត្រៃមកដឹកសពរួមគ្នាយកទៅភូមិដើម្បីទៅធ្វើបុណ្យនៅតាមលំនៅដ្ឋានរៀងៗខ្លួន៕
សោ និយមរ័ត្ន
0 Comments