Ad Code

លទ្ធផល​ទាំង​១៧​គូ​ក្នុង​ពានរង្វាន់ Smart Youth League 2019 នៅ​កីឡដ្ឋាន RSN Stadium



​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានរៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​យុវជន Smart Youth League ឆ្នាំ​២០១៩ ដោយមាន​ការសហការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលជា​ដៃគូ​សហការ​ឧបត្ថម្ភ​ធំ​របស់​ក្លិប ខណៈ​ការប្រកួត​បានចាប់ផ្តើម​ពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​។

យោង​តាម​ការ​បញ្ជាក់រ​បស់​ក្លិប​ភ្នំពេញ​ក្រោ​ន លើក​ឡើង​ថា ​ការប្រកួត​ក្នុង​ពានរង្វាន់ Smart Youth League 2019 មាន​ក្រុម​ទាំងអស់​ចំនួន​៣៤​ចូលរួម ហើយ​ចែកចេញជា​បួន​កម្រិត​អាយុ​ខុសៗ​គ្នា​ដូចជា​ក្រុម​កីឡាករ​អាយុ​ក្រោម​១២​ឆ្នាំ ក្រុម​កីឡាករ​អាយុ​ក្រោម​១៤​ឆ្នាំ ក្រុម​កីឡាករ​អាយុ​ក្រោម​១៧​ឆ្នាំ និង​ក្រុម​កីឡាករ​អាយុ​ក្រោម​២០​ឆ្នាំ​។ ទស្សនិកជន​អាច​ចូល​ទស្សនាការ​ប្រកួត​បា​ន​ដោយ​សេរី​នៅ​កីឡដ្ឋាន RSN Stadium​។



ការប្រកួត​ក្នុង​ពានរង្វាន់ Smart Youth League 2019 សប្ដាហ៍​ទី​២​នេះ​មានការ​ប្រកួត​សរុប​ចំនួន​១៧ គូ​ផ្សេងគ្នា ហើយ​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​រវាង​ក្រុម​ទាំងអស់​មានដូច​ជា ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​១២​ឆ្នាំ​ក្រុម U9 PPC Community ចាញ់​ក្រុម U11 PPC Community ដោយ​លទ្ធផល​១៣​ទល់​០ ហើយ​ក្រុម U12 PPC Community ចាញ់​ក្រុម​នគរ​រាជ ៩​ទល់​០ និង​ក្រុម Prak Football Academy ចាញ់​ក្រុម KM7 Academy​។ ចំណែក​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​១៤​ឆ្នាំ វិញ​ក្រុម U14 PPC Academy ឈ្នះ​ក្រុម​ក្រាំង​ពង្រ ១១​ទល់​២ ហើយ​ក្រុម U14 PPC Community ឈ្នះ​ក្រុម U13 Elite PPC ក្រុម​សាលា​អន្តរជាតិ GFL ចាញ់​ក្រុម PSE ៤​ទល់​១ និង​ក្រុម Two Lion FC ឈ្នះ​ក្រុម U13 PPCFC Community ៨​ទល់​១​។

ចំណែក​ពានរង្វាន់​អាយុ​ក្រោម​១៧​ឆ្នាំ​វិញ​ឃើញថា​ ក្រុម​សាលា​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ចាញ់​ក្រុម EDC U16 ដោយ​លទ្ធផល​៦​ទល់​០ ហើយ​ក្រុម U15 Eilte ចាញ់​ក្រុម U17 Elite PPC ១​ទល់​០ ក្រុម U16 Academy PPC ឈ្នះ​ក្រុម​យុវជន​សម្ព័ន្ធ ២​ទល់​០ ហើយ​ក្រុម U17 PPC Community ឈ្នះ​ក្រុម​យុវជន​កងទ័ពជើងទឹក ៥​ទល់​២ ក្រុម PSE ចាញ់​ក្រុម Transformer ៤​ទល់​០ និង​ក្រុម U16 Community PPC ឈ្នះ​ក្រុម Happy Cambodia Football ៥​ទល់​២​។ ចុងក្រោយ​ពានរង្វាន់ U20 ក្រុម​ព្រែកប្រា​កីឡា ស្មើគ្នា​ជាមួយ​ក្រុម U18 PPC Academy ០​ទល់​០ ហើយ​ក្រុម U19 A PPC Community ឈ្នះ​ក្រុម U19 B PPC Community ៦​ទល់​០ និង​ក្រុម​អាទិច្ចវង្ស ចាញ់​ក្រុម Cheung Prek FC ១៥​ទល់​០ និង​ក្រុម PSE ឈ្នះ​ក្រុម King of Engle ៦​ទល់​១​។

សម្រាប់​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្រុម​ទាំងអស់​ ត្រូវ​បំពេញ​ដើម្បី​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ Smart Youth League​បាន​គឺ​មាន​ដូចជា​ក្រុម​ដែល​ចូលរួម​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​ទៅតាម​កម្រិត​របស់​ខ្លួន​ដែល​ក្រុម​កីឡាករ​អាយុ​ក្រោម ១០​ឆ្នាំ និង​១២​ឆ្នាំ ត្រូវ​តម្កល់​៥០​ដុល្លារ​, ក្រុម​កីឡាករ​អាយុ​ក្រោម ១៤​ឆ្នាំ និង​នារី ត្រូវ​តម្កល់​៧០​ដុល្លារ​, ក្រុម​កីឡាករ​អាយុ​ក្រោម ១៧​ឆ្នាំ ត្រូវ​តម្កល់​១២០​ដុល្លារ និង​ក្រុម​កីឡាករ​អាយុ​ក្រោម ២០​ឆ្នាំ ត្រូវ​តម្កល់​២០០​ដុល្លារ។

សូម​បញ្ជាក់​ថា ប្រាក់​ទាំងអស់​នឹង​ត្រូវ​ប្រគល់​ជូន​ដល់​ក្រុម​ទាំងអស់​វិញ​នៅ​ពេល​ដែល​ចប់​កម្មវិធី​ប្រកួត ឬ ក្រុម​ទាំងអស់​គោរព​ទៅតាម​បទបញ្ញត្តិ​នៃ​ការប្រកួត​បាន​ត្រឹម​ត្រូវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu