Ad Code

តម្លៃ​ប្រេង​ធ្លាក់​ចុះ ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ក្រុម​ហ៊ុន​អាកាសចរណ៍​ ប៉ុន្ដែ​ចោទនូវ​កា​រប្រឈម​ចំពោះ​ក្រុម​ហ៊ុន Airbus និង​ Boeing

តម្លៃ​ប្រេង​ធ្លាក់​ចុះ ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ក្រុម​ហ៊ុន​អាកាសចរណ៍​ ប៉ុន្ដែ​ចោទនូវ​កា​រប្រឈម​ចំពោះ​ក្រុម​ហ៊ុន Airbus និង​ Boeing

ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវតម្លៃ​ប្រេង​ គឺជាការ​ស្វាគមន៍​ដ៏​មាន​ប្រយោជន៍​មួយចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ ដោយ​បានសន្សំ​សំចៃប្រាក់​បាន​រាប់​ពាន់លាន​ដុល្លារ​នៅក្នុង​វិក្កយបត្រ​ប្រេង​ប្រចាំ​ខែ​សម្រាប់​ឧស្សាហកម្ម​ដែល​មានការប្រកួត​ប្រជែង​​ដ៏ខ្ពស់​មួយ​នេះ​ ដែល​កាលពីឆ្នាំ​ទៅរស់​នៅ​បាន​ជាមួយនឹង​ប្រាក់​ចំណេញ​មធ្យម​តែ​៦ដុល្លារ​ក្នុង​អ្នកដំណើរ​ម្នាក់​ប៉ុណ្ណោះ។

ប៉ុន្ដែ​អ្វី​ដែល​ជា​ព័ត៌មាន​ល្អ​សម្រាប់​ក្រុម​ហ៊ុន​អាកាសចរណ៍​លើកឡើង​នូវ​សំណួរ​ចំពោះ​ក្រុម​ហ៊ុន​ផលិត​យន្ដហោះ Boeing និង Airbus ដ៏ធំ​បំផុត​របស់ពិភពលោក​ ដែលបានជិះ​នៅលើ​រលក​មួយ​នៃតម្រូវ​ការ​យន្ដហោះ​ Jet ដែលមាន​សមត្ថ​ភាព​ប្រេង​នោះ ត្រូវ​បាន​អូស​ទាញ​មួយ​ផ្នែកធំ​ដោយ​តម្លៃ​ប្រេង​ខ្ពស់​ដែល​ពិបាក​ដោះស្រាយ​នោះ។

រួម​បញ្ចូល​គ្នា​ជាមួយ​អត្រា​ប្រាក់​ការ​ទាប​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​នៅពេល​ថ្មីៗ​របស់រដ្ឋាភិបាល​មួយចំនួនដើម្បី​រឹតបន្ដឹង​ទៅលើ​ការបញ្ចេញ​កាបូន​ពី​យន្ដហោះ​ និងការកើនឡើង​នៅ​ក្នុង​ការ​បញ្ជា​ទិញ​យន្ដហោះ Jet ដែល​បាន​ចាប់​ផ្ដើម​នៅមុន​វិបត្ដិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨នោះ​ បាន​ប្រព្រឹត្ដ​ទៅ​ជិត​មួយ​ទសវត្ស​ គឺ​យូរ​ជាង​ការ​លូតលាស់​វិល​ចុះ​វិល​ឡើង​នៅពេល​ណា​មួយពី​មុន​ នៅក្នុង​អាយុ​របស់​យន្ដហោះ Jet

ក្រុម​ហ៊ុន​ផលិត​យន្ដ​ហោះ​ដ៏ធំ​​ទាំងពីរ​នេះ​បាន​បន្ដ​បន្ថែម​ក្នុង​សៀវភៅ​បញ្ជា​ទិញ​ដ៏ច្រើន​រួច​ហើយ​របស់ពួកគេ​នៅក្នុង​ឆ្នាំ​២០១៤។ ក្រុម​ហ៊ុន​ Airbus បាននិយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ខ្លួន​ធានា​បាន​កិច្ច​សន្យាទិញ​សម្រាប់យន្ដហោះ​ Jet ,៤៥៦​គ្រឿង​កាល​ពីឆ្នាំ​ទៅ​ ធ្លាក់​ចុះបន្ដិចពីចំនួន​១,៥០៣​គ្រឿង​នៅក្នុង​ឆ្នាំ​២០១៣ និង​ថាខ្លួន​​បាន​ប្រគល់​យន្ដហោះ​ចំនួន​៦២៩​គ្រឿង​នៅក្នុង​ឆ្នាំ​២០១៤។ កាលពីសប្ដាហ៍​កន្ល​ងមក​ក្រុម​ហ៊ុន​ Boeing បាន​រាយការណ៍​ថា មាន​បញ្ជា​ទិញ​យន្ដ​ហោះ​ចំនួន​១,៤៣២​គ្រឿង​នៅក្នុង​ឆ្នាំ​២០១៤​កើន​ឡើង​ពី១,៣៥៥​គ្រឿង​ពីឆ្នាំមុន​ និង​បាន​ប្រគល់​យន្ដហោះ​ចំនួន​៧២៣​គ្រឿង​សម្រាប់​ឆ្នាំ​២០១៤។ នេះ​បើ​យោង​ទៅតាម​របាយ​ការណ៍​ឧស្សាហកម្ម​បាន​ឲ្យដឹង។

ក្រុមហ៊ុន Boeing និង Airbus ក្រុមហ៊ុន​នីមួយៗ​បាន​ត្រួតត្រា​ពាក់កណ្ដាល​នៃ​ទីផ្សារ​យន្ដ​ហោះ​ដែល​មាន​កៅអី​ចាប់ពីជាង​១០០​កៅអី​ឡើងទៅ។ ការ​មិន​ទាន់​ធ្វើ​ហើយតាម​កា​រ​បញ្ជាទិញ​របស់ក្រុមហ៊ុន​ទាំងពីរ​នេះ​បញ្ចូល​គ្នា​ ឥឡូវ​នេះ​ឈរនៅ​ក្នុង​ចំនួន​ជាង​១២,០០០​គ្រឿង​មានតម្លៃ​ជិត​២លាន​លានដុល្លារ​ និង​គ្រប់គ្រាន់​ដើម្បី​រក្សា​ខ្សែ​សង្វាក់​ដំឡើង​របស់ពួកគេ​សម្រាប់​រយៈពេល​ជាង​៨ឆ្នាំ៕

ថាលីយ៉ាន

Post a Comment

0 Comments

Close Menu