Ad Code

ចាក់​សម្លាប់​ខ្លួន​ឯង​ដោយ​មិនដឹង​មូលហេតុ​


ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ដោយ​ស្នាមរបួស​ចាក់​នឹង​កាំបិត​ស្រួច ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​សព​អះអាង​ថា គាត់​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចាក់​សម្លាប់​ខ្លួនឯង​ដោយ​ពុំ​មាន​អ្នកដឹង​មូល​ហេតុ​ទាល់​តែ​សោះ។​

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែមករា ឆ្នាំ​២០១៥​ នៅក្នុង​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅក្នុង​បរិវេណ​ព្រះវិហារ​ចិន​មួយ​នៅ​ទល់មុខ​ផ្ទះ​របស់​សព។ ស្ត្រី​ម្នាក់​ឈ្មោះ សុខ សុ​ហេង អាយុ​៤៨​ឆ្នាំ បាន​អះអាង​ថា គាត់​ជា​ប្រពន្ធ​របស់​សាកសព ឈ្មោះ តឹង តាំង​ខន អាយុ​៥៣​ឆ្នាំ ហើយ​ប្រាប់​ថា គាត់​មិន​ដឹង​ថា​ប្ដី​របស់​គាត់​សម្លាប់​ខ្លួនឯង​ដោយសារ​មូលហេតុ​អ្វី​ទេ។​

នៅ​លើ​ដងខ្លួន​សាកសព​គេ​បានឃើញ​មាន​ស្នាមរបួស​ចំនួន​បី​កន្លែង លើ​ទ្រូង ពោះ និង បំពង់​ក ហើយ​មានកូន​កាំបិត​ស្រួច​មួយ​បន្សល់ទុក​ក្បែរ​សព៕ សឿន​

Post a Comment

0 Comments

Close Menu