Ad Code

ចង​ក​សម្លាប់​ខ្លួន​ពេលយប់​មិនដឹង​មូលហេតុ ពេល​ជិត​ភ្លឺ​ទើប​កូនចៅ​ដឹង​ផ្អើល​ឆោឡោ​


កំពង់ឆ្នាំង ៖ បុរស​ចំណាស់​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​នៅពេល​យប់ ​លុះ​ពេល​ជិត​ភ្លឺ​ឡើង ទើប​កូនចៅ​ដឹង​នឹង​មានការ​ផ្អើលឆោឡោ​កើតឡើង។ ករណី​ធ្វើ​អត្តឃាត​ដោយ​ចង​ក​ខាង​លើ​នេះ​ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៥ នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ។ ស្ត្រី​ឈ្មោះ ទិ​ត យុ​ត អាយុ​៦៨​ឆ្នាំ ជា​ប្រពន្ធ​បុរស​ចំណាស់​ដែឡ​បាន​ធ្វើ​អត្តឃាត​នោះ​​និយាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្មាំ​២០១៥ នេះ​ថា​ ប្ដី​របស់​គាត់​ដែល​បាន​ធ្វើ​អត្តឃាត​មាន​ឈ្មោះ គង់ វួ​ន អាយុ​៧០​ឆ្នាំ មាន​កូន​ចំនួន​៦​នាក់ រស់​នៅ​ក្នុង​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ។​

នៅ​យប់​មុន​ពេល​កើតហេតុ​គាត់​បាន​សម្រាន្ត​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ជា​ធម្មតា​ដែល​ជា​ទម្លាប់​របស់​គាត់​នៅ​ម៉ោង​៤​ទៀបភ្លឺ​ ។គាត់​តែង​បើក​វិទ្យុ​ស្តាប់ធម៌​ទេសនា​ឮ​កោកៗ ប៉ុន្តែ​នៅពេល​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​នេះ ​គាត់​មិនបាន​ឮសូរ​សំឡេង​វិទ្យុ​កោកៗ​ដូច​រាល់ថ្ងៃ​ឡើយ។​ នៅ​ពេល​នោះ​កូនស្រី​របស់​គាត់​ក៏បាន​ចុះពីលើផ្ទះ​មក​ដី មិនបាន​ឃើញ​ឪពុក​នៅ​សម្រាន្ត​លើ​គ្រែ​ក្រោមផ្ទះ​ឡើយ បន្ទាប់មក​នាង​ក៏បាន​កាន់​ពិល​បញ្ចាំង​ដើររក​ឪពុក​ពេញ​ភូមិ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​ឪពុក​ចងក​និង​ខ្សែ​អង្រឹង​ជាប់​តែកតោក​ជា​មួយ​នឹង​មែក​ស្វាយ​នៅ​ក្រោយ​ផ្ទះ​ ស្លាប់​រឹងខ្លួន​ទៅ​ហើយ ដែល​មិន​ដឹង​ថា​គាត់​បាន​ចងក​ធ្វើ​អត្តឃាត​បែបនេះ​តាំងពី​ពេល​ណា​មក​ទេ។ ពេល​ឃើញ​បែប​នេះ​កូនស្រី​របស់​គាត់​ក៏បាន​ស្រែកយំ​ឆោឡោ​ឡើង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ពេញ​ភូមិ​តែ​ម្តង​។ ក្រោយមក​ក្រុម​គ្រួសារ​ និង​អ្នកស្រុក​ក្នុងភូមិ​ក៏បាន​នាំគ្នា​ជួយ​កាត់​ខ្សែ​អង្រឹង​ទម្លាក់​យក​សព​សែង​យក​មក​តម្កល់ទុក​ក្រោមផ្ទះ​ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី។​

ស្ត្រី​ជា​ប្រពន្ធ​ និង​កូនចៅ​បុរស​ធ្វើ​អត្តឃាត​បាន​និយាយ​ឲ្យ​ដឹង​ថា​ ពួកគាត់​មិនបាន​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​របស់​ប្ដី​និង​របស់​ឪពុក​ច្បាស់​ឡើយ ហើយ​កន្លងមក​រូប​គាត់​ក៏​មិន​ដែល​មាន​រឿងរ៉ាវ​អ្វី​កើតឡើង​នៅក្នុង​គ្រួសារ​ដែរ។ កូនស្រី​គាត់​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើត​ហេតុ​នៅពេល​ល្ងាច​ឪពុក​របស់​គាត់​បាន​មក​ពី​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​អ្នកស្រុក​ក្នុងភូមិ ហើយ​បាន​ហូបបាយ​និង​សម្រាន្ត​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ពេលយប់​ដូច​ធម្មតា ស្រាប់តែ​ពេល​ជិត​ភ្លឺ​ឡើង​បែរជា​ឃើញ​គាត់​ស្លាប់​ដោយ​ចងក​បែបនេះ​ទៅវិញ ធ្វើ​ឲ្យ​កូនចៅ​នៅក្នុង​ក្រុម​គ្រួសារ​មានការ​សោកស្ដាយ​ជា​ខ្លាំង។​

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក៏បាន​ចុះទៅ​ពិនិត្យ​សាក​សព​បុរស​ធ្វើ​អត្តឃាត​ទៅតាម​បច្ចេកទេស ហើយ​បាន​និយាយ​ឲ្យ​ដឹង​ថា​ បុរស​ឈ្មោះ ​គង់ វួ​ន ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​ខ្លួនឯង​ពិតមែន។ សព​បុរស​ធ្វើ​អត្តឃាត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី៕

( ឈៀង ថា​រិ​ទ្ធ )





Post a Comment

0 Comments

Close Menu