FBI បានចាប់ខ្លួនបុរសអូហៃអូម្នាក់ ដែលត្រូវគេចោទប្រកាន់ថា មានគម្រោងធ្វើការវាយប្រហារទៅលើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ដោយការបំផ្ទុះគ្រាប់បែក នឹងបន្ទាប់មកធ្វើការបាញ់រះ។ តាមបណ្ដឹងឧក្រិដ្ឋកម្មមួយដែលគេបានដាក់នៅថ្ងៃពុធ បានឲ្យដឹងថា គ្រិសថប់ហ្វ៊ើលី ខនណេល(Christopner Lee Cornell) អាយុ២០ឆ្នាំ បានធ្វើឲ្យFBI មានចំណាប់អារម្មណ៍ជាច្រើនខែមកហើយចំពោះការធ្វើឲ្យភ្ញាក់ផ្អើលដល់ប៉ុស្តិ៍សារព័ត៌មានសង្គមដែលនៅក្នុងនោះ វាបាននិយាយអំពីការគាំទ្ររបស់វាចំពោះជីហាដដែលប្រើអំពើហិង្សានោះ។
FBI បានចូលរួមនៅក្នុងប្រតិបត្តិការរកឃើញមួយដោយមានជំនួយរបស់មនុស្សម្នាក់ ដែលបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាថ្នូរទៅនឹងការប្រព្រឹត្តដែលអាចអនុគ្រោះស្ដីពីការបង្ហាញទោសឧក្រិដ្ឋរបស់លោកទៅក្នុងករណីដែលមិនពាក់ព័ន្ធមួយនោះ។
ខនណេលនិយាយថា វាមិនបានទទួលបញ្ជាជាក់លាក់ឲ្យធ្វើការវាយប្រហារភេរវកម្មនៅក្នុងសហរដ្ឋអាមេរិកទេ ប៉ុន្តែនិយាយថា វាចង់ចូលរួមជាមួយពួកជីហាដដែលប្រើអំពើហិង្សាដែលនេះគឺជារបៀបគាំទ្ររដ្ឋឥស្លាមរបស់គេ៕
រឹទ្ធ
0 Comments