Ad Code

លោក​ ច​ន​ឃែ​រី​ និង​ លោក ​សារី​ហ្វ ចរចា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​រយៈពេល​យូរ នៅ​ហ្សឺណែវ​


ពួក​មន្ត្រី​និយាយ​ថា រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ លោក​ច​ន​ឃែ​រី​(John Kerry) និង​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់​ លោក​មហា​ម៉ា​ដ ចា​វ៉ាដ សារី​ហ្វ (Javad Sharif) បាន​ធ្វើ​ការចរចា​ល្អិតល្អន់ ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​ដែល​មាន​វិវាទ​របស់​ក្រុង​តេ​រ៉ង់ នៅ​ថ្ងៃ​ពុធ ដោយ​ត្រឡប់​ទៅ​រក​ការប្រជុំ​ល្ងាច​មួយ​មុន​នឹង​ប្រគល់​ទៅ​ឲ្យ​ភូឈួយ​របស់​គេ។​

ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៦​បាន​ធ្វើ​សំណើ​សាជាថ្មី​របស់​គេ​ដើម្បី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា សំខាន់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​សង្គ្រាម​មជ្ឈិម​បូព៌ា ដែល​កាន់តែ​ធំ​ទូលាយ​មួយ​នោះ ក្រោយពី​ពួក​អ្នកចរចា​បរាជ័យ​ជា​លើក​ទី​ពីរ ក្នុង​ការ​បំពេញ​កាលបរិច្ផេទ​ដែល​បាន​កំណត់​ដោយ​ខ្លួនឯង​នៅក្នុង​ខែ​វិច្ឆិកា​នោះ។​

មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​និយាយ​ថា លោក​ឃែ​រី​ និង​លោក​សារី​ហ្វ​"​បាន​ធ្វើការ​ប្រជុំ​យ៉ាង​រលូន​អស់​រយៈពេល​ប្រហែល​៥​ម៉ោង​ថ្ងៃនេះ ហើយ​អ្នក​ទាំង​ពីរ​បាន​ចរចា​ពី​បញ្ហា​ទូលំទូលាយ ដោយ​មាន​បុគ្គលិក​មួយ​ក្រុម​តូច​មកពី​ភាគី​ម្ខាងៗ។​

ស្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​និយាយ​ថា "​រដ្ឋមន្ត្រីការបរទេស​លោក​ឃែ​រី និង​រដ្ឋ​មន្តី​ការបរទេស​លោក​សារី​ហ្វ ជួប​ប្រជុំ​ម្តង​ទៀត​នៅពេល​ល្ងាច ដើម្បី​បន្ត​ពិភាក្សា​អំពី​ការ​ចរចា​មុន​ពេល​ចាប់ផ្តើម​ការចរចា​ឈុត​ថ្មី​នៅ​ថ្ងៃស្អែក​"៕​

រឹទ្ធ​

Post a Comment

0 Comments

Close Menu