Ad Code

ពលរដ្ឋ​ជាង​១០០​គ្រួសារ ទាមទារ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​លើ​បញ្ហា​៣​ចំណុច ដោយ​ពួកគាត់​កំពុង​ត្រូវការ​សព្វថ្ងៃនេះ


ប៉ោយប៉ែត ៖ ពលរដ្ឋ​ជាង​១០០​គ្រួសារ នៅ​ប៉ោយប៉ែត កំពុង​ជួប​ការលំបាក លើ​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់ និង​គ្មាន​ផ្លូវ ឯ​តម្លៃ​ភ្លើង នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ហាក់ដូច​ជាមាន​គំរឹត​ឡើងថ្លៃ​ខ្ពស់​បំផុត ទុក្ខសោក​ដ៏​លំបាក របស់​ពលរដ្ឋ​ខាងលើ​នោះ គេ​មិនដែល​ឃើញ អាជ្ញាធរ​មូលដ្ឋាន ចុះទៅ​សួរ​សុខទុក្ខ​ដល់​ពួកគាត់​នោះទេ។

ពលរដ្ឋ​ខាងលើ​នោះ គឺ​រស់នៅ​ក្នុងភូមិ សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ខាងក្រោយ​ជាប់​សាលាសង្កាត់​ផ្សារកណ្តាល​តែម្តង ខណៈដែល​ពួកគាត់​រស់នៅ​ទីនោះ អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ ពួកគាត់​មិនដែល​បាន​ប្រើ​ទឹកស្អាត និង​គ្មាន​ផ្លូវ​ប្រើ ដូច​គេ​នោះទេ ឯ​តម្លៃ​អគ្គិសនី របស់​ឯកជន​កំពុងតែ​តម្លើងថ្លៃ​កប់​ពពក យូរឆ្នាំ​មកហើយ មិនដែល​ឃើញ​មាន អស់​លោក​ណា​ចុះទៅ សួ​សុខទុក្ខ​ពួកគាត់​ឡើយ។

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខាងលើ​នោះ បាន​លើកឡើងថា ពួកគាត់​ត្រូវគេ​បង្ខំ​អោយ​រុះរើ​លំនៅ​ដ្ឋាន នៅ​ប៉ែក​ខាងត្បូង ផ្លូវជាតិ​លេខ​៥​ដែល​នៅ​ម្តុំ​នោះ គឺ​គេ​ត្រូវការ​អភិ​វ​ឌ្ឃ​ន៏​ផ្លូវ​រថយន្ត​ភ្លើង ទើប​ពួក​គាត់ សម្រេចចិត្ត​មក​នៅក្នុង​មូលដ្ឋាន​ថ្មី ក្រោម​ការរៀបចំ​របស់​អាជ្ញាធរ កន្លងទៅ ពលរដ្ឋ​ទាំង​នោះ​បាន​បន្តទៀតថា អ្វីដែល​ពួកគាត់​ទាមទារ សុំអោយ​អាជ្ញាធរ​ជួយ​នោះ​រួមមាន១ គឺ​សុំឲ្យ​អាជ្ញាធរ រៀប​ចំ​ប្រព័ន្ធ​ទឹកស្អាត ជូន​ពួកគាត់​ឲ្យបាន​ប្រើប្រាស់​គ្រប់គ្រាន់​ដូច​ពលរដ្ឋ​ឯទៀត ព្រោះ​សព្វថ្ងៃ ពួកគាត់​បាន​ទិញ​ទឹក​តាម​រថយន្ត ដែល​គេ​យកមក​លក់​អោយ​ពួកគាត់​ប្រើប្រាស់​រាល់ថ្ងៃ ក្នុងតម្លៃ​ខ្ពស់បំផុត ឯ​មួយផ្នែក​ទៀត ពួកគាត់​នាំគ្នា​ទៅ​ដងទឹក​ពី​ត្រពាំង​និង​អូរ យកមកប្រើ​ប្រាស់ សព្វថ្ងៃនេះ ២ ពលរដ្ឋ​សំណូមពរឲ្យមាន​ផ្លូវ​គ្រោះ​ក្រហម ដ៏​ស្រស់ស្អាត សម្រាប់​អោយ​ពួកគាត់​ចេញចូល ទៅមក​បានល្អ​ទៀត​ផង ៣ ពលរដ្ឋ​សុំឲ្យ​អាជ្ញាធរ សហការ​ជាមួយនិង​ក្រុមហ៊ុនអគ្គីសនី​ (​អាន​កូ​) ត​ភ្លើង​ចូលទៅក្នុង​លំនៅដ្ឋាន​ពួកគាត់ ដែលមាន​ក្នុងតម្លៃ​១​គីឡូ​ត្រឹមតែ​៦​បាត តែប៉ុណ្ណោះ ព្រោះ​រាល់ថ្ងៃ​ពួកគាត់​បាន​ប្រើ​ភ្លើង ឯកជន​មានតម្លៃ​ក្នុង​១​គីឡូ ១៨​បាត ក្រោយមក​គេ​ចុះ​នៅត្រឹម​១៦​បាត ប៉ុន្តែ​ពលរដ្ឋ​មិន​ចង់​ប្រើ​ភ្លើង​ឯកជន​នោះទេ។

លោក​គាត ហ៊ុល ចៅសង្កាត់​ផ្សារកណ្តាល បាន​ទទួលយក​សំណូមពរ​៣​ចំណុច របស់​ពលរដ្ឋ​នោះ​ហើយ ខណៈពេលនេះ លោក​កំពុង​រៀបចំ​សំណើរ​ដាកជូនទៅ​លោក​អភិបាលក្រុង ដើម្បី​សហ​ការ​ជាមួយ​ក្រុមហ៊ុន​អាន​កូ ងាយស្រួល​ដាក់​ទុយោ​ទឹក និង​ចរន្ត​អគ្គីសនី​យ ចែកជូន​ពលរដ្ឋ​ប្រើប្រាស់​នា​ពេលខាងមុខ​នេះ ឯ​រឿង​ផ្លូ​បរ​បស់​ពួកគាត់​ទាមទារ​នោះ ក៏​សាលាសង្កាត់​និង​ក្រុង កំពុង​រៀបចំ​ជួស​ជុល​ក្នុង​ស្ថាបនា​ឲ្យ​ល្អ​ឡើងវិញ​ហើយ៕


Post a Comment

0 Comments

Close Menu