អ្នកសារព័ត៌មានពីរនាក់ក្នុងចំណោមអ្នកសារព័ត៌មានអង់គ្លេស Al-Jazeera បីនាក់នៅ ក្នុងប្រទេសអេហ្ស៊ីបបានដាក់ពាក្យសុំជាផ្លូវការឲ្យបញ្ចៀសប្រព័ន្ធច្បាប់របស់ប្រទេសអេហ្ស៊ីបដោយឲ្យគេនិរទេសទៅកាន់ប្រទេសដែលជាស្រុករបស់គេ ក្រោយពីតុលាការឧទ្ធរណ៍មួយនៅថ្ងៃចូលឆ្នាំថ្មីបានសម្រេចចិត្ដប្រឆាំងនឹងការដោះលែងអ្នកទាំងបី ហើយបញ្ជូនករណីរបស់ពួកគេឲ្យជម្រះក្ដីសាជាថ្មី។
អតីតអ្នកឆ្លើយឆ្លងព័ត៌មាន BBC លោកភីធើហ្ក្រេស (Peter Greste) និងអតីតអ្នកផលិតរបស់ CNN លោកមហាមេដ ហ្វាមី (Mohamed Rahmy) បានសុំឲ្យប្រធានសុភាចារបុរសរបស់ប្រទេសអេហ្ស៊ីបបញ្ជូនពួកគេទៅកាន់ប្រទេសរៀងៗខ្លួននៅអូស្ដ្រាលី និងប្រទេសកាណាដា។ ក្រុមគ្រួសាររបស់គេបានប្រកាសនៅថ្ងៃព្រហស្បតិ៍។
ឪពុករបស់លោកហ្ក្រេស លោកជូរី (Juris) និយាយថា លោកជឿថា ការនិរទេសពួកអ្នកសារព័ត៌មានទាំងនោះគឺជាជម្រើសដ៏ល្អបំផុត។ លោកបានបន្ថែមទៀតថា ពួកគែមានសេចក្ដីសង្ឃឹមជាខ្លាំងចំពោះដំណើរការនៃការនិរទេសនេះ ហើយថា ការជម្រះក្ដីលើកទីពីរមិនចាំបាច់ធ្វើទៀតទេ។
សេចក្ដីប្រកាសនោះធ្វើឡើងក្រោយពីថ្ងៃ រំជួលចិត្ដមួយនៅក្រុងគែរដែលបានមើលឃើញតុលាការឧទ្ធរណ៍បដិសេធមិនព្រមដោះលែងអ្នកសារព័ត៌មានជាប់គុក៣នាក់នោះ៕
រឹទ្ធ

0 Comments