Ad Code

អគារសិក្សា​នៃ​សាលា​អន្តរជាតិ អ៊ិន​ធើ​ណេ​សិ​នណល ស្គូ​ល អ​ហ្វ សៀមរាប​ត្រូវបាន​សម្ពាធ​បើក​ចូលរៀន


សៀមរាប ៖ អគារសិក្សា​ថ្មី​នៃ​សាលា​អន្តរជាតិ អ៊ិន​ធើ​ណេ​សិ​នណល ស្គូ​ល អ​ហ្វ សៀមរាប របស់​ឯកជន​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​សាលា​ខៀវ​សង្កាត់​សាលា​កំរើក​ក្រុង​ខេត្តសៀមរាប ត្រូវបាន​បើកសម្ពោធ​ទទួល​សិស្ស​ឲ្យ​ចូលរៀន​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​០២​ខែមករា​ឆ្នាំ​២០១៥ ក្រោម​អធិប​តីភាព​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។

តាម​ការបញ្ជាក់​របស់​លោកស្រី Mary Walker នាយិការ​ទទួលបន្ទុក​កម្មវិធីសិក្សា​ថ្នាក់​ភាសា​អង់គ្លេស​និង លោក Neville Turner នាយក​ទទួល​បន្ទុក​រួ​ម បាន​ឲ្យ​ដឹងថា ដើម្បី​អនុវត្ត​ឲ្យ​ស្របតាម​កម្មវិធីសិក្សា​ជាតិ របស់​ប្រទេស អង់គ្លេស ចាប់ពី​ថ្នាក់​កុមារដ្ឋាន​ដល់​វិទ្យាល័យ រួមមាន​កម្មវិធីសិក្សា​លើ​ផ្នែក គណិតវិទ្យា អក្សរសាស្ត្រ វិទ្យាសាស្ត្រ អប់រំ កាយ​, ភាសា​ទំនើបកម្ម , គេហ​វិជ្ជា ,​មេរៀន​ទាក់ទង និង ភូមិសាស្ត្រ ប្រវត្តិវិទ្យា និង សិល្បៈ ព្រមទាំង​មាន​កម្មវិធីសិក្សា​ផ្គួប​បញ្ចូល​គ្នា​រវាង​ខេមរៈ​ភាសា​និង​អង់គ្លេស ដោយ​សិស្ស​មាន​សិទ្ធ​ប្រឡង​ថ្នាក់ជាតិ​មធ្យមសិក្សា​ចំណេះ​ទូទៅ​ខ្មែរ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ទៀតផង។ ម្យ៉ាងទៀត​សាលា​អន្តរជាតិ​នេះ ដោយមាន​សាស្ត្រាចារ្យ និង គ្រូ​មកពី អ៊ឺរ៉ុប អា​មេក និង ណូ​វែ​ល​សឺ​ឡង់ ដែល​ស្ទាត់ជំនាញ​ក្នុង​ភាសា​អង់គ្លេស ដែលជា​ភាសា​កំណើត ដោយមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទៀតផង។
មានប្រសាសន៍​នោះ​លោក អ៊ុង សិរី​ឌី ប្រធាន​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត បាន​គូស​បញ្ជាក់ថា ការងារ​អប់រំ​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​បានធ្វើ​ឲ្យ​ការផលិត​ធនធានមនុស្ស​មូលធន​មនុស្ស ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងទិសដៅ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចជាតិ សំខាន់​នៅលើ​ទឹកដី​ប្រវត្តិ​សាស្ត្រ​ខេត្តសៀមរាប​។​ម្យ៉ាងទៀត​សាលា​អន្តរជាតិ​នេះ​ក៏​ជាការ​ចូលរួម ឈានទៅ​សម្រេច​ភារកិច្ច​ទៅលើ​គោលដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ លើ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ឆ្នាំ​២០១៥ និង គោលដៅ​អភិវឌ្ឍ​សហ​វត្ស​ឆ្នាំ​២០១៥ និង សាកល ភា​វូបនីយកម្ម និង ការធ្វើសមាហរណកម្ម​សហគម​ន័​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​នេះ។
មានប្រសាសន៍​នោះ​លោក នូ ផល្លា ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ក៏បាន​សម្តែង​ពី​ការចូលរួម​របស់ លោក Neville Turner ក្នុងការ​ចូលរួមចំណែក នៃ​កិច្ច​ស្តារ និង អភិវឌ្ឍន៍​វិស័យ​សិក្សា​ធិការ​អប់រំ​នៅ​កម្ពុជា ពិសេស​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​អង្គរ​។​លោក​បាន​បន្តទៀតថា ទាំងនេះ​ក៏បាន​បញ្ជាក់​ពី​ការផ្សារភ្ជាប់​សេដ្ឋកិច្ចសង្គម ក្នុងការ​បម្រើសេវា​សាធារណៈ និង ប្រសិទ្ធ​ភាព គុណភាព ស្តង់ដា​អប់រំ ដែល​អាច​ទទួលយកបាន​ក្នុងស្ថានភាព នៃ​ការ រីកចម្រើន​របស់​ពិភពលោក លើ​យន្តការ​ភពផែនដី​មួយ។
លោក នូ ផល្លា ក៏បាន​គូសបញ្ជាក់ថា ទាំងនេះ​ក៏​សបញ្ជាក់​ពី ភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានចាត់ទុក​វិស័យ​អប់រំ ជា​អាទិភាព ហើយ បាន​កំពុង​មាន​ការរីកចម្រើន​ពី​ទីប្រជុំជន ទៅដល់​មូលដ្ឋាន ។ ម្យ៉ាងទៀត​ដើម្បី​ទទួលបាន​នូវ​កម្រិត​អប់រំ​ខ្ពស់ គឺ​ត្រូវការ ទាមទារ​នូវ​លក្ខ​ណ្ឌ​ជាច្រើន នូវ​ដៃគូ​អភិវឌ្ឍន៍​និង​មានលទ្ធភាព​គ្រប់គ្រាន់​ទាំង​សមត្ថ​ភាព​ជំនាញ​ខ្ពស់​ក្នុងការ​សម្រេច បាន​ការងារ​អប់រំ​នៅក្នុង​កម្រិតស្តង់ដារ​អន្តរជាតិ​មួយ។ ឯកឧត្តម​ក៏បាន​បន្តទៀតថា ការអប់រំ​សម្រាប់​ទាំងអស់គ្នា ដោយ ធានា​នូវ​លទ្ធភាព​បាន​សេវា​អប់រំ ប្រកប​ដោយ​សមធម៌ ដល់​កុមារ និង យុវជន​កម្ពុជា​ទាំងអស់ ទទួលបាន​ការអប់រំ​មូលដ្ឋាន​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​។​ម្យ៉ាងទៀត ការអភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព គុណធម៌ គឺជា​កត្តា​គន្លឹះ សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ក្នុងការ​ប្រកួតប្រជែង​សម្រាប់​ទៅ​ពេលអនាគត សំខាន់​នៅពេល​កម្ពុជា​ឈានចូល​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​បន្ត​ឲ្យ​ប្រទេស​ទៅ​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ តាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល។ ក្នុងនោះដែរ​លោក នូ ផល្លា ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន ដល់​នាយក​គ្រប់​គ្រង​សាលា​អន្តរជាតិ​ក្នុងការ​អនុវត្ត​គោលការណ៍​អប់រំ​គឺ​ត្រូវ​ផ្សាភ្ជាប់​នឹង​ការអប់រំ​និង មាន​មនសិការ​ស្នេហា​ជាតិ ក្នុងការ អប់រំ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌​សន្តិភាព ការគោរព​សិទ្ធ និង សេចក្តីថ្លៃថ្នូរ ព្រម​ទាំង​គោរព​គោលការណ៍​សេរីភាព​ប្រជា ធិបតេយ្យ និង យុត្តិធម៌​សង្គម ដោយ​ប្រឆាំងនឹង​អំពើហិង្សា និង ការប្រយុទ្ធប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន និង ការ រើសអើង​គ្រប់​ប្រភេទ​ទៀតផង។ ការអភិវឌ្ឍន៍​ធនធានមនុស្ស គឺ​សំខាន់​យុវជន​ដែលជា​សរស​ស្តម្ភ​ដ៏​រឹងមាំ​របស់​ប្រទេស​ក្នុងការ​សំដៅ​កសាង​សមត្ថភាព​របស់ខ្លួន ក្នុងការ​លើកស្ទួយ​គុណ​ភាព​ខាង សុខភាព កាយសម្បទា សីលធម៌ ស្មារតី​ទទួលខុសត្រូវ មាន​មនសិការ​ស្នេហា​ជាតិ និង មិន​រើសអើង​ខាង​យេនឌ័រ រួម​ជា មួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ដោយ​យើង​ទទួលបាន​ការអប់រំ​ទាំងអស់គ្នា ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​តែមួយ​នៅ​ឆ្នាំ​២០១៥​នេះ។
បន្ទាប់ពី​គណៈអធិបតី​បានធ្វើការ​កាត់​ខ្សែបូរ​ជា​និមិត្តរូប ក្នុងការ​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ទទួល​សិស្ស​ចូល រៀន នៃ​សាលា​អន្តរជាតិ ព្រមទាំង​បាន​ទស្សនា​នៅតាម​បន្ទប់​អគារ​ទៀតផង៕

Post a Comment

0 Comments

Close Menu