រដ្ឋាភិបាលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា អ្នករត់ពន្ធគ្រឿងញៀនអារ៉ាប៊ីសាអ៊ូឌីត៣នាក់ដែលក្នុងនោះមានម្នាក់ ដែលត្រូវបានគេកាត់ឲ្យជាប់ទោសពីបទសម្លាប់ប៉ូលិសម្នាក់នោះ ត្រូវបានគេកាត់ក្បាលដោយប្រើដាវ នៅក្នុងការប្រហារជីវិតលើកដំបូងបង្អស់របស់ព្រះរាជាណាចក្រនៅក្នុងឆ្នាំ២០១៥ ដោយកំពុងបន្ដនូវការកើតឡើងមួយនៅក្នុងការកាត់ក្បាលដែលបានចាប់ផ្ដើមកាលពីឆ្នាំមុន។
បុរសម្នាក់ក្នុងចំណោមបុរសទាំង៣នាក់នោះឈ្មោះហ៊ូសសេនប៊ិន អាល់-ដូសារី ត្រូវបានគេកាត់ឲ្យជាប់ទោសពីបទសម្លាប់មន្ដ្រីប៉ូលិសម្នាក់ដែលជាចំណែកមួយនៃកងឯកភាពប្រឆាំងគ្រឿងញៀន ហើយដែលកំពុងព្យាយាមចាប់លោកនោះ។ បុរសទីពីរឈ្មោះមហាមេដ បាសៀរ ត្រូវបានគេកាត់ឲ្យជាប់ទោសពីបទរត់ពន្ធថ្នាំមេតំហ្វេតាមីនដ៏ច្រើន ដោយឡែកអ្នកទីបីឈ្មោះម៉ាលីក ប៊ិន សាអ៊ីដ អាល់-សាយ៉ារី ត្រូវបានគេកាត់ឲ្យជាប់ទោសជាលើកទីពីរពីបទរត់ពន្ធថ្នាំស្រវឹងម្យ៉ាង។
ក្រសួងមហាផ្ទៃបានរាយការណ៍ថា ឈ្មោះអាល់-ដូសារី ត្រូវបានគេកាត់ក្បាលនៅក្នុងខេត្ដរីយ៉ាដភាគកណ្ដាល។ បាសៀរ ត្រូវគេកាត់ក្បាលនៅក្នុងទីក្រុងគូរេយយ៉ា នៅភាគភាគខាងជើងខេត្ដអាល់ចាហ្វ និងឈ្មោះអាល់-សាយ៉ារី ត្រូវគេកាត់ក្បាលនៅក្នុងសង្កាត់អាល់-អាសានៅខេត្ដខាងកើត៕
រឹទ្ធ

0 Comments