Ad Code

ជម្លោះ​នៅ​ប្រទេស​ស៊ីរី​បណ្ដាល​ឲ្យ​ស្លាប់​៧៦,០០០​នាក់​ នៅ​ក្នុង​ឆ្នាំ​២០១៤

ក្រុម​ត្រួតពិនិត្យ​ ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​ជាង​៧៦,០០០នាក់​ ត្រូវ​បាន​គេ​សម្លាប់​​នៅ​ក្នុង​ជម្លោះ​របស់​ប្រទេស​ស៊ីរី​ នៅ​ក្នុង​ឆ្នាំ២០១៤ ដែល​ក្នុង​នោះ​រួម​មាន​កូន​ក្មេង​រាប់​ពាន់​នាក់​ ដោយ​ធ្វើឲ្យ​ឆ្នាំ​នេះ​ ជាឆ្នាំ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ក្នុង​រយៈពេល​ជិត​៤ឆ្នាំ​នោះ។
ក្រុម​សង្កេតការណ៍​ស្និទ្ធ​មនុស្ស​ស៊ីរី​និយាយ​ថា ខ្លួន​មាន​ឯកសារ​និយាយ​ពី​ការ​ស្លាប់​របស់​មនុស្ស​៧៦,០២១នាក់។ សរុប​ចំនួន​អ្នក​ស្លាប់​ទាំង​អស់​ក្នុង​ចំណោម​នោះ​មាន​ជនស៊ីវិល​១៧,៧៩០​នាក់​ ដែល​ក្នុង​នោះ​រួម​មាន​កូនក្មេង​ ៣,៥០១​នាក់។

ពួក​យុទ្ធជន​ឧទ្ទាម​ជាង​១៥,០០០​នាក់​ ត្រូវ​បាន​គេ​សម្លាប់​ ពួក​សកម្ម​ប្រយុទ្ធ​ជិត​១៧,០០០​នាក់​មក​ពី​ក្រុម​ជីហាដនិយម​ ដែល​រួម​មាន​រដ្ឋ​ឥស្លាម​ និង​រណសិរ្ស​នូស្រា និង​ក្រុមស៊ីរី​ពាក់ព័ន្ធ​អាល់​កៃដា។
ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​និយាយ​ថា កងកម្លាំង​រដ្ឋាភិបាល​យ៉ាងតិច​២២,៦២៧នាក់​ ទាហាន​ និង​ពួក​សមាជិក​របស់​កង​ជីវពល​ស្និទ្ធ​រដ្ឋាភិបាល​ ត្រូវ​បាន​គេ​សម្លាប់។
មនុស្ស​ជាង​២០០,០០០នាក់​ត្រូវ​បាន​គេ​សម្លាប់​ ចាប់តាំង​ពី​ជម្លោះ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ២០១១​ ជាមួយ​នឹង​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ ដែល​បាន​ប្រែក្លាយ​ទៅ​ជា​សង្គ្រាម​មួយ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មក៕
រឹទ្ធ

Post a Comment

0 Comments

Close Menu