Ad Code

លោក​ស៊ី​ ជិនពីង បញ្ជា​ឲ្យ​ស៊ើបអង្កេត​សោកនាដកម្ម​ឆ្នាំថ្មី​​

ប្រធានាធិបតី​ចិន លោក​ស៊ី​ ជិនពីង បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​​នៅក្នុង​ការ​រត់​ជាន់​គ្នានៅ​យប់ថ្ងៃ​ចូលឆ្នាំ​ថ្មី​ នៅ​ក្រុង​សៀងហៃ​ដែលបាន​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​៣៦​នាក់​ និង​ធ្វើ​ឲ្យ​របួស​៤៧នាក់។
ការរត់ជាន់គ្នានោះ​បាន​កើតឡើង​នៅទីលាន​ Chenyi Square នៅក្នុង​សង្កាត់​បាន់​ ជា​កន្លែង​ដែល​ក្រុម​មនុស្ស​កុះករ​ប្រមូល​ផ្ដុំ​គ្នា​រង់ចាំ​ខោន​ដោន (ការ​រាប់​ពេលថយ​ក្រោយ)

សារព័ត៌មាន​រដ្ឋ​និយាយថា ការចេញ​មក​ខាង​ក្រៅ​ប្រមូល​​ផ្ដុំ​គ្នា​ មាន​ចំនួន​ច្រើន​ជាង​ការ​ដែល​គេ​បាន​ព្យាករ​ ហើយប៉ូលិស​សៀងហៃ​និយាយ​ថា​ ពួក​គេ​សោកស្ដាយ​ចំពោះ​ការ​ដែល​គេ​មិន​បាន​ធ្វើ​អន្ដរាគមន៍​ទាន់ពេលវេលា។ ប៉ូលិស​កំពុង​ធ្វើ​ការ​សើុបអង្កេត​ថា តើ​អ្វី​ដែល​បង្ក​ឲ្យ​មាន​ការ​រត់ជាន់គ្នា​នោះ។ រដ្ឋាភិបាល​បាន​លុបចោល​ពិធី​បុណ្យ​ថ្ងៃ​ចូល​ឆ្នាំថ្មី​ នៅក្រុង​សៀងហៃ។
សារព័ត៌មាន​រដ្ឋ​បានរាយការណ៍​ថា លោក​សីុ​ ជិនពីង បាន​និយាយ​ប្រាប់​ពួកមន្ដ្រី​ក្រុង​សៀង​ហៃ​ ឲ្យ​ធ្វើ​ការ​ពន្យល់​មួយពី​ការស្លាប់​នៅថ្ងៃពុធ​ឆាប់ៗតាម​ដែលអាច​ធ្វើ​ទៅបាន ហើយ​និងធ្វើ​ការ​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ព្យាបាល​អ្នក​របួស។
លោកស៊ីបានបន្ថែម​ទៀតថា ពួកមន្ដ្រី​ក្នុង​ស្រុក​នៅជុំវិញ​ប្រទេស​ចិន ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា នឹង​មិន​អាច​កើតមាន​ដូច​ឧប្បត្ដិហេតុ​នៅសៀង​ហៃ ​នៅកន្លែង​ដទៃទៀត​នៅក្នុងអំឡុង​ពេលពិធី​បុណ្យ​ចូលឆ្នាំ​តាម​ចន្ទគត​ិនាពេល​ខាងមុខ​នោះ​ទៀត​ទេ៕
រឹទ្ធ

Post a Comment

0 Comments

Close Menu