Ad Code

បន្ទាប់ពី​ពិធី​ជប់លៀង​សប្បាយ​រីករាយ​នៅឆ្នាំ​២០១៤មក​ អ្នក​វិនិយោគ​ផ្សារហ៊ុន​នៅ​អាមេរិក​ប្រហែល​ប្រឈម​នឹង​ការ​ឈឺក្បាល

សំឡេង​អឺងកង​របស់​ពួក​អ្នក​ចូល​ចិត្ដ​ការ​​សប្បាយ​អ៊ូអរ​ក្នុង​ឆ្នាំថ្មី​នៅ​សប្ដាហ៍​នេះ ​ត្រូវ​​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឈឺក្បាល​នៅថ្ងៃបន្ទាប់ ហើយ​ពួកអ្នក​វិនិយោគ​ទុន ​ប្រហែល​ជា​មាន​អារម្មណ៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​នៅ​ដើម​ឆ្នាំ​២០១៥​ បន្ទាប់ពី​បាន​ដំណើរ​ការ​រយៈពេល​២ឆ្នាំ​មក​ ដែលបាន​ជំរុញ​ភាគហ៊ុន​អាមេរិក ​ឲ្យ​កើន​ឡើង​ជិត​៥០ភាគរយ​នោះ។

ដឹកនាំ​ឆ្ពោះ​ទៅរក​ការជួញដូរ​នៅថ្ងៃ​ចុងក្រោយ​នៃឆ្នាំ​២០១៤​នោះ ​ផ្សារហ៊ុន​ S&P 500 បាន​កើន​ឡើង​ជិត​១៣​ភាគរយ​នៅឆ្នាំនេះ​ គេចចេញ​ពីការ​ព្រួយ​បារម្ភ​អំពីការ​វាយតម្លៃ​ដោយសារ​ការរីក​ចម្រើន​សេដ្ឋកិច្ច​មានភាពល្អ​ប្រសើរ​ ហើយ​និង​ Federal reserve របស់​អាមេរិក​យកចិត្ដ​ទុក​ដាក់​តម្រូវ​តាមនោះ​ផង។​ បន្ថែម​នៅក្នុង​ប្រាក់​ចំណេញ និងប្រាក់​បើក​ឲ្យ​មុន​ផង​គឺ​១៥​ភាគរយ។
ទោះជាយ៉ាងណា​ក៏ដោយ​ក៏ S&P 500 ផ្អែក​ទៅ​លើ​ក្ដី​សង្ឃឹម​រក​បាន​ចំណូល​នៅឆ្នាំ​២០១៥​ គឺ​មាន​ប្រហែល​១៧ដែរ​នៅពេល​ឥឡូវនេះ លើស​កម្រិត​មធ្យម​១៥ឆ្នាំ​ប្រហែល​១៥។ នេះ​មានន័យថា ការ​ធ្វើ​ឲ្យ​បាន​ល្អប្រសើរ​នៅក្នុង​ការ​កើនឡើង​នៃប្រាក់​ចំណេញ​គឺជាការសំខាន់​ ប្រសិន​បើ​​ទី​ផ្សារ​បន្ដ​បន្ថែម​ការ​កើនឡើង​ជា​ប្រវត្ដិសាស្ដ្រ​របស់ខ្លួន​នោះ។ ឥឡូវ​នេះ​ការ​ប៉ាន់ស្មាន​របស់​ពួក​អ្នកវិភាគ​ Wall Street ចំពោះការ​រីកចម្រើន​នូវ​ប្រាក់ចំណូល​របស់ S&P 500 សម្រាប់​ត្រី​មាស​ខាងមុខនេះ​ នឹងចុះខ្សោយ​នៅ​ខ្ទង់​កណ្ដាល​​តែ មួយគត់។
ដោយ Fed ត្រៀម​ខ្លួនដើម្បី​ចាប់ផ្ដើម​ដំឡើង​អត្រា​ការ​ប្រាក់​ជាលើកដំបូង​នៅក្នុង​មួយ​ទស​វត្ស​នោះ​ និងប្រាក់​ដុល្លារ​ដែលខ្លាំង​ផ្ដល់​នូវ​ការ​កកិត​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ធ្វើ​ប្រតិបត្ដិ​ការ​នៅក្រៅប្រទេស​នោះ​ នឹងមានការ​ពឹង​ផ្អែក​​ជា​ច្រើន​ទៅលើ​អំពីថា តើ​ការរីកចម្រើន​ដ៏ខ្លាំង​នៅ​ពេលថ្មីៗនេះ នៅក្នុង​តម្រូវការ​ក្នុងស្រុក​អាច​អូសទាញ​ប្រាក់​ចំណេញ​សាជីវកម្ម​ឲ្យ​បាន​ខ្ពស់​ជាង​ការប៉ាន់ស្មាន​ទាំងនោះ​ ឬក៏​យ៉ាងណា។ ទោះ​ជា​អ្នកប្រើ​ប្រាស់​ និងក្រុមហ៊ុន​ទាំងឡាយ​បានទទួល​ផល​ប្រយោជន៍​គ្រប់គ្រាន់​ពីតម្លៃ​ប្រេង​ទាប​ច្រើន​ជាងការ​ទូទាត់​ផល​ប៉ះពាល់​នៃការ​​ធ្លាក់​ចុះនៅក្នុង​វិស័យ​ថាមពល​ក៏ដោយ​ក៏វា​សំខាន់​ដែរ។
យោង​ទៅតាម​ទិន្នន័យ​របស់ Thomson Reuters បាន​ឲ្យដឹងថា​ អត្រា​ឆ្ពោះ​ទៅរក​តម្លៃ​ប្រាក់​ចំណូល​របស់​ S&P 500 មានចំនួន​ប្រហែល​១៣​ដង​ នៅដើមឆ្នាំ​២០១៣​ ឥឡូវ​នេះជិត​ទៅ​ដល់​១៧​ដង។ យោងទៅ​តាម​ទិន្នន័យ​របស់​ Citigroup បាន​ឲ្យ​ដឹងថា ចាប់តាំង​ពី​ឆ្នាំ​១៩៤០​មក​ កម្រិត​បែបនេះ​ត្រូវបាន​រួមបញ្ចូល​គ្នា​ជាមួយ​ប្រាក់ចំណូល​របស់ S&P (មិនបញ្ចូល​ប្រាក់​ចំណេញ​)​​ ប្រហែល​៥ភាគរយ​ នៅក្នុង​រយៈ​ពេល​១២ខែ៕
ថាលីយ៉ាន

Post a Comment

0 Comments

Close Menu