ភ្នំពេញ ៖ ក្មេងទំនើង២នាក់ក្នុងចំណោម៤នាក់ឃើញសង្សារគេជិះម៉ូតូស្លៀកខ្លីបញ្ចេញសាច់សខ្ចី ជិះជាមួយសង្សារ ទ្រាំមិនបានយកដៃទះកំប៉េះគូថលេង នាងភ្ញាក់ស្រែកចោរៗ ត្រូវប្រជាពលរដ្ឋ និងអ្នកដំណើរដេញចាប់បានវាយឡើងទ្រោមខ្លួនបណ្ដាលឱ្យរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៥៥នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ នៅចំណុចស្តុបផ្សារអូរឫស្សី តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា។
បើតាមមិត្តភក្ត្រនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះដែលបានជិះម៉ូតូដើរលេងជាមួយគ្នានោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាងរួមជាមួយនឹងមិត្តភក្ដិជាច្រើននាក់ផ្សេងទៀតមានគ្នាប្រមាណជា៥ទៅ៦នាក់បានជិះម៉ូតូចំនួន៣គ្រឿងឌុបគ្នាដើរលេង ខណៈមកដល់ចំណុចខាងកើតនឹងផ្សារអូរឫស្សី ក៏ស្រាប់តែមានយុវជន៤នាក់ជិះម៉ូតូ២គ្រឿងបានជិះមកអែបជិតទំនងជាពួកគេឃើញនារីរងគ្រោះជិះម៉ូតូស្លៀកខ្លីបញ្ចេញសាច់សខ្ចី ជិះជាមួយសង្សារ ទ្រាំមិនបានយកដៃទះកំប៉េះគូថនាង ហើយបក្ខពួករបស់គេបានវាយយុវជនម្នាក់ដែលកំពុងតែឌុបត្រូវជាសង្សារនារីគ្រោះពីក្រោយមួយដៃទៀតផង។ ឃើញដូច្នោះមិត្តភក្ដិក៏បាននាំគ្នាស្រែកឆោឡោឡើងថា ចោរៗក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយតាំងពីផ្លូវអតីតរោងកុនអង្គរ រហូតមកដល់ចំណុចខាងកើតផ្សារអូរឫស្សី ពួកគេភ័យស្លន់ស្លោពេកក៏ជិះម៉ូតូដួលបណ្ដាលឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរដទៃទៀតព្រួតវាយយ៉ាងទ្រោមខ្លួនបណ្ដាលឱ្យរងរបួស ចំណែកបក្សពួកវា២នាក់ទៀតជិះគេខ្លួនបាត់ស្រមោល។
បន្ទាប់ពីធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៤រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ ហើយអត្តសញ្ញាណពួកគេយើងមិនបានដឹងនោះទេ ដោយសារតែមិនមានការសហការជាមួយសមត្ថកិច្ច៕
ឌួងវិរះជ័យ
0 Comments