ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន១៩លើក ក្នុងនោះ (យប់១០លើក) បណ្តាលឲ្យមានមនុស្សស្លាប់០៨នាក់ (ស្រី០២នាក់) រងរបួសធ្ងន់១៤នាក់ (ស្រី០៣នាក់) និងរបួសស្រាល ១០នាក់ (ស្រី០២នាក់)។ មិនពាក់មួកពេលគ្រោះថ្នាក់២៨នាក់ (យប់ ១២លើក)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៣១គ្រឿង ក្នុងនោះម៉ូតូ ២១គ្រឿង និងរថយន្តធុនតូច ០៦គ្រឿង រថយន្តធំ ០១គ្រឿង យានផ្សេងៗ ០១គ្រឿង និងថ្មើរជើង ០២នាក់។
របាយការណ៍ខាងលើឲ្យដឹងថា ខេត្ត រាជធានីដែលមានគ្រោះថ្នាក់ និងរងគ្រោះ ច្រើនគឺ ខេត្តកំពង់ស្ពឺ ០២ លើក ស្លាប់ ០២នាក់ កំពត ០៣លើក ស្លាប់ ០១នាក់ (ស្រី) របួស ០៥នាក់ (ស្រី ០២ នាក់) កែប ០២លើក ស្លាប់ ០១នាក់ (ស្រី) រងរបួស ០៤នាក់ (ស្រី ០១នាក់) បាត់ដំបង ០២លើក ស្លាប់ ០១នាក់ រងរបួស ០២នាក់ រតនគីរី ០១លើក ស្លាប់ ០១ នាក់ របួស ០១នាក់ កំពង់ធំ ០២លើក ស្លាប់ ០១នាក់ បន្ទាយមានជ័យ ០១លើក ស្លាប់ ០១ នាក់ និងរាជធានីភ្នំពេញ ០២លើក រងរបួស ០៦នាក់ (ស្រី ០១នាក់ )។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់លើផ្លូវជាតិ១០លើក ផ្លូវខេត្ត ក្រុង០៥លើក និងផ្លូវលំ០៤លើក។ យានយន្តដែលបង្កហេតុរួមមានម៉ូតូ ១២លើក រថយន្តតូច០៥គ្រឿង រថយន្តធំ ០១គ្រឿង និងគោយន្តកន្ត្រៃ ០១លើក៕

0 Comments