មនុស្សជាងមួយពាន់នាក់ បានចេញមកនៅតាមដងមហាវិថីនៃទីក្រុងប៉ារីស នៅពីក្រោយមេដឹកនាំពិភពលោកជាច្រើននាក់កំពុងដើរប្រកៀកដៃគ្នានៅថ្ងៃអាទិត្យនៅក្នុងមហាប្រជុំមួយ ដើម្បីការបង្រួបបង្រួមដែលគេបានពណ៌នាថា បាតុកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់បារាំង។
មនុស្សរាប់លាននាក់ទៀតបានដើរដង្ហែនៅជុំវិញប្រទេស និងពិភពលោក ដើម្បីបដិសេធមិនទទួលយកអំពើភេរវកម្មបីថ្ងៃ ដែលបានសម្លាប់មនុស្ស១៧នាក់នោះ។ មេដឹកនាំពិភពលោកជាង៤០នាក់ បានដឹកនាំការដើរដង្ហែដែលមិនសូវមានថ្ងៃនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ(Netanyahu) និងប្រជាធិបតីប៉ាឡេស្ទីន លោក ម៉ាប៉ូរ៉ូសេនកូ(poroshenko) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេឡាវរ៉ូវ(Sergey Lavrov) ទុកការខ្វែងទំនាស់របស់គេដោយឡែកដោយប្រមូលផ្តុំគ្នាស្រែកថា យើងឈរនៅជាមួយគ្នាប្រឆាំងនឹងអំពើឃោរឃៅ ហើយយើងទាំងអស់គ្នាCharlie។ មនុស្សយ៉ាងតិច១,២លាននាក់ ទៅ១,៦លាននាក់ ដើរយឺតៗកាត់តាមដងផ្លូវនៅពីក្រោយពួកមេដឹកនាំ ហើយនិងនៅទូទាំងប្រទេសបារាំង ដើម្បីកាន់ទុកពួកជនរងគ្រោះពីការវាយប្រហារដែលបណ្ដាលឲ្យមានមនុស្សស្លាប់ទៅលើទីស្នាក់ការកាសែត Charlie Hebdo នៅផ្សារKosher ម្នាក់និងមន្ត្រីប៉ូលិសជាអំពើហិង្សាដែលធ្វើឲ្យប្រទេសប្រឈម នឹងសន្តិសុខក្នុងរបៀបមួយដែលអ្នកខ្លះបានប្រៀបធៀបទៅនឹងការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា នៅសហរដ្ឋអាមេរិក៕
រឹទ្ធ
0 Comments