Ad Code

ជប៉ុន​យក​អាស៊ី​អាគ្នេយ៍​ជា​គោលដៅ​ប្រជែង​ឥទ្ធិពល​សេដ្ឋកិច្ច​តំបន់

សារព័ត៌មាន​តំបន់​ឲ្យ​ដឹង​ថា ជប៉ុន​កំពុងតែ​បង្កើន​ការ​វាយ​លុក​ការ​ទាក់ទាញ​សេដ្ឋកិច្ច​នៅ​អាស៊ីអាគ្នេយ៍ ​នៅ​ក្នុង​ការ​បង្ហាញ​មួយ​ចុងក្រោយ​ នៃ​ការ​ប្រឹងប្រែង​ប្រជែង​គ្នា ​ដោយ​មហាអំណាច​ធំៗ ដើម្បី​ទាញ​ចំណេញ​ពី​ទីផ្សារ​តែមួយ ដែល​នឹង​ត្រូវ​កើត​ក្នុង​ពេល​ឆាប់ៗ ក្នុង​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​យ៉ាង​ច្រើន។

មន្ត្រី​ថ្នាក់ខ្ពស់ ​ពី​ក្រសួងការបរទេស​ជប៉ុន ​នឹង​ទៅ​កម្ពុជា និង​ឡាវ នៅ​សប្តាហ៍​នេះ ស្វះស្វែង​ឲ្យ​មាន​ការពង្រីក​ចំណងទាក់ទង​ជាមួយ​ប្រទេស​ទាំងពីរ ដែល​សុទ្ធតែ​ជា​ប្រទេស​គោល​នៃ​ការ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​ធ្វើឲ្យ​ចំណង​ពាណិជ្ជកម្ម​កាន់តែ​ស៊ី​ជម្រៅ។

ក្រុម​អ្នកវិភាគ​និយាយ​ថា សមរភូមិ​ដណ្តើម​ឥទ្ធិពល អាច​នឹង​កាន់​តែ​មាន​សភាព​តឹងតែង ដោយសារតែ​ អាស៊ាន​ជំរុញ​តាម​ផែនការ​របស់​ខ្លួន សម្រាប់​ឲ្យ​មាន​សហភាព​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​នៅ​ដំណាច់​ឆ្នាំ​នេះ​ សម្រាប់​ប្រទេស​ទាំង​១០ ​ជា​សមាជិក និង​ប្រជាពលរដ្ឋ​រួម​គ្នា​មាន​ជាង ៥០០​លាន​នាក់​ឯណោះ។ បុគ្គលិក​នៃ​ក្រុម​ពិចារណា​យុទ្ធសាស្ត្រ នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ី​ភាគ​អាគ្នេយ៍ ប្រចាំ​នៅ​សិង្ហ​បុរី លោក Sanchita Basu Das និយាយ​ថា មាន​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​តួអង្គ​ធំៗ ដោយ​នៅ​ឆ្នាំក្រោយ ក៏​នៅតែ​មានការ​ប្រជែង​គ្នា ប្រើប្រាស់​សេដ្ឋកិច្ច​ជា​ឧបករណ៍​។ អនុរដ្ឋមន្ត្រី​ការបរទេស​ ប្រចាំ​សភា​ជប៉ុន​ លោក Kazuyuki Nakane រំពឹង​ដា នឹង​ធ្វើ​ឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ពី​ជប៉ុន​ទៅ​កម្ពុជា និង​ឡាវ ក្នុង​បំណង​ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី ​(តាម​ការ​អះអាង​ពី​មន្ត្រី​មួយ​រូប នៃ​ក្រសួងការបរទេស នៅ​តូក្យូ)។ នៅ​ក្នុង​របៀបវារៈ​របស់​ខ្លួន​នៅ​កម្ពុជា​ដែរ រួមមាន​ការ​បញ្ចប់​ការសាងសង់​ស្ពាន អ្នក​លឿង ដែល​ឆ្លងកាត់​ទន្លេ​មេគង្គ ដែល​រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជា​ជំនួយ​១០១​លាន​ដុល្លារ។

កម្ពុជា និង​ឡាវ ជា​ប្រទេស​តូចៗ ពីរ ក្នុង​តំបន់ ជា​គោលដៅ​យូរ​មក​ហើយ​នៃ​ក្រុមហ៊ុន​ជប៉ុន​នានា ដែល​ស្វះ​ស្វែងរក​ការ​ពង្រឹង​ប្រតិបត្តិការ​ទីផ្សារ​ក្នុងស្រុក​មាន​ភាគ​ចំណេញ តែ​មាន​ភាព​ចាស់ទុំ ដោយ​ឲ្យ​មាន​មួយ​ផ្នែក​ជា​កំណើន​សេដ្ឋកិច្ច​លឿន​នៃ​អាស៊ី​ភាគ​អាគ្នេយ៍​។ ការ​វិនិយោគ​ដោយ​ត្រង់​ដោយ​ធុរកិច្ច​ជប៉ុន នៅ​ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី ហ្វីលីពីន ​ថៃ និង​វៀតណាម​ បាន​ឈាន​ដល់​៨,២​ពាន់​លាន​ដុល្លារ កាលពី​ត្រីមាស​ទី​បី​ឆ្នាំ​កន្លង​ទៅ។ តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន ឬ​ត្រូវ​ជាជាង​មួយ​ភាគ​ដប់ នៃ​ការវិនិយោគ​ក្រៅប្រទេស​សរុប​។ កម្ពុជា តែងតែ​ស្ថិត​ក្នុង​រង្វង់​ចរនៃ​ប្រទេស​ចិន ដោយ​បាន​ទទួល​ជំនួយ​ពី​ក្រុង​ប៉េកាំង និង​បាន​ផ្តល់​ការ​គាំទ្រ​នយោបាយ​ទៅវិញ​។​

ក្រុង​ប៉េកាំង បានដាក់​ប្រាក់ នៅ​ពីក្រោយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ប្រទេស​ឡាវ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ នៃ​ស្ពាន​ពាណិជ្ជកម្ម​រវាង ​ចិន​ នឹង​តំបន់​អាស៊ាន ដោយហេតុថា វា​ក៏​មានការ​ហៀរហូរ​ចូល​ទៅ​ថៃ និង​ទី​នានា​ផង​ដែរ។ ក្រុង​ប៉េកាំង​បាន​ឲ្យ​ឈ្មោះ​យុគសម័យ​បច្ចុប្បន្ន ថា​ជា "​ទសវត្ស​ពេជ្រ​" ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនង​ជាមួយ​អាស៊ាន ក្នុង​បំណង​ជំរុញ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ពី​៤៤៤​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៣ ​ទៅ​១​ពាន់​/​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ (តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​រដ្ឋ​ឲ្យដឹង​ថ្មីៗ​នេះ)

ចិន​នៅ​បាន​កសាង​ជា​ទំនាក់ទំនង​ទ្វេភាគី ដូចជា ជាមួយ​ពួក​យោធា​និយម​ថៃ ដែល​ពី​ពួក​នោះ ចិន បានទទួល​គម្រោង​កសាង​ផ្លូវដែក​៨៦៧ គីឡូម៉ែត្រ កាលពី​ខែ​កន្លងទៅ​។ កូរ៉េខាងត្បូង ដែល​មាន​ការ​គ្រោងទុក​សម្រាប់​អាស៊ាន​ដែរ បដិសេធ​សេចក្តី​រាយការណ៍​នៃ​សារព័ត៌មាន​ថា ខ្លួន​បាន​បរាជ័យ​មិន​បាន​ទទួល​គម្រោង​ក្នុង​ការ​សាងសង់​ផ្លូវដែក​ថៃ ដោយ​លើក​ឡើង​ថា កំពុង​នៅ​ក្នុង​ការពិភាក្សា​នៅ​ឡើយ​ជាមួយ​ក្រុង​បាងកក ​ពី​គម្រោង​ដែល​អាច​នឹង​មាន៕

Post a Comment

0 Comments

Close Menu