សារព័ត៌មានតំបន់ឲ្យដឹងថា លោក លី កាស៊ីង មហាសេដ្ឋីប្រាប់រាប់ពាន់លានដុល្លារ នៃក្រុងហុងកុង ដែលជាអ្នកមានជាងគេនៅអាស៊ី ពីរទសវត្សនោះ បានប្រកាសពីការរៀបចំឡើងវិញនូវក្រុមហ៊ុនរបស់គាត់ ដែលមានធុរកិច្ចតាំងពីកំពង់ផែរហូតដល់ទូរស័ព្ទចល័ត ឲ្យទៅ ជាក្រុមហ៊ុនពីរ មានការចុះបញ្ជីលក់ហ៊ុនជាផ្លូវការថ្មី។
លោក លី និងសមាជិកនៃក្រុមគ្រួសារ ត្រួតត្រា ក្រុមហ៊ុន Cheung Kong និងក្រុមហ៊ុនជាសាខា Hutchison Whampoa ចុះបញ្ជីភាគហ៊ុននៅហុងកុង។ តាមរយៈការលក់ភាគហ៊ុនមួយចំនួន ក្រុមហ៊ុនធំនេះ នឹងកើតឡើងម្តងទៀត ជាក្រុមហ៊ុនដែលត្រួតមើលអចលនទ្រព្យទាំងអស់របស់ខ្លួន និងក្រុមហ៊ុនទីពីរ ធ្វើធុរកិច្ចដែលមិនមែនអចលនទ្រព្យ។
លោកលី មានអាយុ៨៦ ឆ្នាំ និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ណការរុះរើរៀបចំឡើងវិញនេះ គឺជាពេលវេលា "រអាក់រអួល" មួយ ដែលនឹងធ្វើឲ្យមានការប្រសើរឡើង សម្រាប់ម្ចាស់ភាគហ៊ុននានា។ អ្នកវិនិយោគ មិនចូលចិត្ត រចនាសម្ព័ន្ធសាជីវកម្មដែលមានស្រាប់នេះទេ ពីព្រោះវាបូកឡូកចូលគ្នា នូវធុរកិច្ចចម្រុះ ធ្វើឲ្យមានការលំបាកក្នុងការវាយតម្លៃ។ ការប្រកាសក៏បានប្រាប់ឲ្យដឹងថា នឹងមានការដូរផ្លាស់នូវក្នុងថ្នាក់ដឹកនាំ ដោយលោក លី ត្រូវបានរំពឹងថា នឹងប្រគល់បល្ល័ង្កឲ្យទៅកូនប្រុសបងបង្អស់ឈ្មោះ Victor។ យោងតាមទស្សនាវដ្ដី Forbes លោក លី មានទ្រព្យសម្បត្តិប្រមាណ៣៣,៥ ពាន់លានដុល្លារ។ គេហៅគាត់ថា ជាបុរសកំពូល នៅហុងកុង ដោយសារតែលទ្ធភាពអាចរកប្រាក់បានរបស់គាត់។ ធុរកិច្ចរបស់គាត់ ប្រតិបត្តិការជាង ៥០ ប្រទេស និងជួលមនុស្សប្រមាណ ២៧០ ពាន់នាក់៕
0 Comments