Ad Code

ផ្ទុះ​ធុង​ហ្គាស៍​រថយន្ត​ពេល​កំពុង​ជួសជុល​រង​របួស​ពីរ​នាក់​


បាត់ដំបង ៖ ស្នូរ​សំឡេង​ផ្ទុះ​ធុង​ហ្គាស៍​រថយន្ត​ហាក់​បី​ដូច​ជា​សំឡេង​ផ្ទុះ​គ្រាប់បែក​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៤​ល្ងាច​ នា​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ក្នុង​យានដ្ឋាន ប៊ុន​ធាង​ហ្គាស៍ ស្ថិត​ក្នុង​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខណៈ​ដែល​ក្រុម​ជាង​កំពុងធ្វើការ​ជួស​ជុល​រថយន្ត​ឲ្យ​អតិថិជន និង​បង្ក​ឲ្យ​មនុស្ស​ចំនួន​ពីរ​នាក់​បាន​រង​របួស​ផង​ដែរ។​

ក្រោយពេល​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​លោក គឹម ប៊ុនធឿន នាយការិយាល័យ​

បង្ការ​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​លើក​ឡើង​ថា មុន​ពេល​កើតហេតុ​មាន​អតិ​ថិ​ជន​ម្នាក់​បាន​យក​រថយន្ត​ម៉ាក​កាម​រី​93 ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​បាត់ដំបង​2A 5818យក​មក​ឲ្យ​យានដ្ឋាន​នេះ​ជួសជុល​។​

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា នៅពេល​ជួសជុល​នោះ​គឺ​មាន​ម្ចាស់​យានដ្ឋាន​ឈ្មោះ​

ឃាង ប៊ុន​ធាង អាយុ​៣២​ឆ្នាំ​ ជា​អ្នក​ជួសជុល​ផ្ទាល់ដៃ ព្រមទាំង​មានកូន​ជាង​មួយ​ចំនួន​ទៀត​នៅ​ជួយ​

ក្បែរ​នឹង​រថយន្ត​នេះ​ផង​ដែរ ក៏​ស្រាប់តែ​ធុង​ហ្គាស៍​ដែល​បំពាក់​នៅក្នុង​ឃ្លុប​ខាងក្រោយ​រថយន្ត​បាន​ផ្ទុះ​ឡើង​ដូច​សំឡេង​ផ្ទុះ​គ្រាប់បែក ដែល​ធ្វើ​ឲ្យ​កញ្ចក់ ​និង​តួ​រថយន្ត​ផ្នែក​ខាងក្នុង​ត្រូវ​បាន​បែក​ខ្ទេច​ខ្ទី​

ព្រមទាំង​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​កូនជាង​ម្នាក់​ឈ្មោះ​

ជាន ស៊ី​ណា ភេទ​ប្រុស អាយុ២១​ឆ្នាំ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដែល​ត្រូវ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​មេជាង​ដែល​ជា​ម្ចាស់​យានដ្ឋាន​ក៏​រង​របួស​បន្តិចបន្តួច​ដែរ។​

ជា​សំណាងល្អ​ព្រោះ​នៅ​ពេល​ដែល​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​

ចេញ​ដំណើរ​ទៅដល់​គឺ​ម្ចាស់​យានដ្ឋាន​បាន​ប្រើប្រាស់​បំពង់​ឧស្ម័ន​ចំនួន​ពីរ​ធុង​បាញ់​ពន្លត់​បាន​ទាន់​ពេល​វេលា​ដែល​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​រលត់​ស្ងប់ស្ងាត់​ទៅវិញ និង​មិនអាច​រាលដាល​ទៅ​ទី​ដទៃទៀត​បាន​ឡើយ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ម្ចាស់​យានដ្ឋាន​បាន​រៀប​រាប់​ថា ការ​ផ្ទុះ​ធុង​ហ្គាស៍​នេះ​គឺ​ដោយសារ​

តែ​មាន​ការ​ឆ្លង​ចរន្ត​អគ្គិសនី​នៅក្នុង​រថយន្ត​ពេល​ដែល​ក្រុម​ជាង​កំពុង​ជួសជុល។ ដោយឡែក​បើ​តាម​ការ​សន្និដ្ឋាន​ពី​មជ្ឈដ្ឋាន​នានា​បាន​និយាយ​ថា អាច​មាន​ជាង​ណាមួយ​ទៅ​ជួសជុល​ត្រង់​ចំណុច​ធុង​ហ្គាស៍ ទើប​បណ្ដាល​ឲ្យ​ផ្ទុះឡើង​បែបនេះ​បើ​ត្រឹម​ឆ្លង​ចរន្ត​គឺ​វា​មិន​ងាយ​នឹង​ផ្ទុះ​នោះ​ទេ​ ព្រោះ​ធុង​ហ្គាស៍​

វា​មាន​ភាពរឹងមាំ​និង​ក្រាស់​ណាស់ ចំណែក​ទុយោ​ក៏​សុទ្ធតែ​ស្ពាន់​ទាំងអស់ ដូច្នេះ​នេះ​គឺជា​កំហុស​

បច្ចេកទេស​របស់​ក្រុម​ជាង​ទាំងស្រុង នេះ​បើ​ម្ចាស់​រថយន្ត​ប្ដឹង​គឺ​ម្ចាស់​យានដ្ឋាន​ត្រូវតែ​ចេញ​សំណង​

ទាំងស្រុង​ដោយ​គ្មាន​ការ​ប្រកែក​តវ៉ា​ឡើយ៕

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu