Ad Code

គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ថ្មី ដ៏​អស្ចារ្យ​នៅ​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក ឆ្នាំ២០១៥

(​កាសែត Hindustan) - ការរៀបចំ​ក្នុង​ឆ្នាំ 2015 នៃ​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​អន្តរជាតិ (CES) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​​ចាប់​ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ៩ ខែមករា​នៅ Las Vegas សហរដ្ឋអាមេរិក​។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម ដែល​បានបង្ហាញ​អោយឃើញ នូវ​ការចាប់​ដំណើរការ​នៃ​ឧបករណ៍​ជាច្រើន​ដែល​បាន​លាយ​បញ្ចូល​គ្នា​ជាមួយនឹង​ការច្នៃប្រឌិត​ចម្លែក​។ យើង​បានជ្រើសរើស​យកឧ​បករ​ណ៍​មួយចំនួន​ដែល​ទាក់ទាញ​ចិត្ត​របស់​យើង​មក​បង្ហាញជូន​ដូចតទៅ​៖

ទូ​ដាក់​ស្រា​មិន​ប្រើប្រាស់ Compressor របស់​ក្រុមហ៊ុន Haier ៖ ជា​ទូ​ក្លាសេស្រាទីមួយ​លើ​ពិភពលោក​ដែលគ្មាន​ភាព​រំ​ញ័រ នឹង​ស្ងប់ស្ងាត់ ត្រូវ​បានដាក់​ដំណើរការ​ដើម្បី​ឆ្លើយតប​និង​សំណូមពរ​របស់អ្នកជំនាញ​ខាង​ផ្នែក​ស្រា ដែល​បានចង្អុលបង្ហាញ​ពី​ការចេះ​ប្រើប្រាស់ រំញ័រ អោយបាន​ត្រឹមត្រូវ និង​ការផ្លាស់ប្តូ​រសី​តុណ្ហា​ ភាព ដែលជា​ទូទៅ ប្រើប្រាស់​ក្នុង​ម៉ាស៊ីន​ក្លាស្សេ អាច​ប៉ះពាល់​ដល់​គុណភាព​របស់ស្រា។​

PicoBrew Zymatic: ភ្ជាប់​ឧបករណ៍​នេះ​ទៅ​អីុន​ធើ​ណេត ហើយ​ទាញយក​រូបមន្ត​ធ្វើ​ស្រា​បៀរ ពី​មូលដ្ឋាន​ទិន្នន័យ​របស់​វា​ និង​បន្ថែម​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​។ ម៉ាស៊ីន​នេះ​នឹង​ចាប់​ផ្តើមធ្វើ​ស្រា​បៀរ​អោយ​អ្នក​។ ប៉ុន្មាន​ម៉ោង​ក្រោយមក បន្ថែម​មេដំបែ​ស្រា រួច​ផ្អាប់​វា​ទុក​មួយ​សប្តាហ៍ ហើយ​អ្នក​អាច​រីករាយ​ជាមួយនឹងស្រា​បៀរ​កែច្នៃ ដែលមាន​ចំណុះ ១០​លី​ត្រ ។​

ទូរទស្សន៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ក្រុមហ៊ុន Sony : ទូរទស្សន៍ Ultra-HD Smart របស់ Sony, វា​បាន​បញ្ចូលអង្គដំណើរការ X1 4k ថ្មី របស់​ពួកគេ ដែល​នេះ​បើ​យោងតាម​ក្រុមហ៊ុន​នេះ​។ អភិវឌ្ឍ​ន៍​បន្ថែមទៀត​ទៅលើ ភាពច្បាស់​របស់​រូបភាព ពណ៌​របស់​រូបភាព ភាពខុសគ្នា​រវាង​រូបភាព​នឹង​ពណ៌ និង​ភាព ជាក់លាក់​។ ប៉ុ​ណ្ណឹង​វា​នៅ​មិនទាន់​អស់​ទេ គឺ​វា​អាច​ដំណើរការ​ជាមួយ ទូរទស្សន៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ថែ​ម​ទៀង​ផង​។​

Bragi's Dash : បន្ទាប់ពី​ការគ្រប់គ្រង​ដើម្បី​ក្លាយជា​ការចាក់​ដ៏​ធំ​មួយ​នៅលើ​គេហទំព័រ Kickstarter កាលពី​ឆ្នាំមុន​ និង​កំណើន ៣ លាន​ដុល្លារ​មក កាស ឆ្លាត​វៃ​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​សាធារណៈ​ជា​លើកដំបូង​នៅ​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​នេះ​។ វា​ត្រូវ​បានអោយ​ឈ្មោះថា កាស ដែល​ធ្វើ​ការងារ​ទាំងអស់ "do-it-all" ដោយ​អ្នកជំនាញ​បច្ចេកវិទ្យា វា​អាច​ត្រូវ​ទឹកបាន ប៉ះ​ដើម្បី​គ្រប់គ្រង​វា អាច​ប្រើ​វា​សម្រាប់​ស្តាប់ភ្លេង​ឬ​ចម្រៀង​និង តាមដាន​ការហាត់​ប្រាណ។​

Emiota Belty : កា​រលៃ​តម្រូវ​ខ្សែក្រវាត់​របស់​អ្នក​បន្ទាប់ពី​ញាំ​អាហារ​ដ៏​ច្រើន ក្នុងខណៈ​ពេលដែល​អ្នក​ខំព្យាយាម ធ្វើ​ហាក់បីដូច​ជាធម្មតា មិនមាន​អ្វី​កើតឡើង អាច​នឹង​ត្រូវ​បញ្ចប់​ហើយ​។ ម៉ូ​ទ័​រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​របស់​ឧបករណ៍​នេះ គឺ​ស្ថិតនៅក្នុង​ក្លាស់​គន្លឹះ​របស់​ខ្សែក្រវាត់ និង​អាច​ដឹងថា​នៅពេលណា​ដាក់​កម្រិត​ញាំ​ឬ​មិន​ញាំ​ ដែល​បណ្ដាលមកពី​ការ​ល្មោភ​ញាំ​របស់​យើង៕

Post a Comment

0 Comments

Close Menu