ពាក្យ ចចាមអារ៉ាមដែលថា ក្រុមហ៊ុន Google បានរៀបចំគម្រោងដំណើរការរចនាឡើងវិញនូវផលិតផលដែលកុមារចូលចិត្ត សម្រាប់អ្នកប្រើនៅក្រោម អាយុ១៣ឆ្នាំ បានប្រែក្លាយទៅជាការពិតហើយ។ នេះបើយោងតាម Pavni Diwanji អនុប្រធានវិស្វកម្ម បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ គ្រោងដាក់បង្ហាញខ្សែសង្វាក់ផលិតកម្មដែលក្មេងចូលចិត្តរបស់ខ្លួនក្នុងឆ្នាំ២០១៥នេះ។ បើទោះបីជាក្រុមហ៊ុននេះ មិនបានបង្ហាញព័ត៌មានអំពីប្រភេទនៃផលិតផលដែលខ្លួនគ្រោងនឹងដាក់បង្ហាញនេះថាវាជាអ្វីក៏ដោយ តែវាត្រូវបានគេដឹងថាវានឹងពិតជាដាក់បញ្ចូលនូវម៉ាកផលិតផលពេញនិយមបំផុតរួមមាន គេហទំព័រ YouTube, កម្មវិធីChrome និង កម្មវិធី Google ស្វែងរកដែលនឹងត្រូវចេញផ្សាយនៅក្នុងរូបតំណាងថ្មី។
ទាក់ទងនឹងការជំរុញដែលនៅពីក្រោយការផ្លាស់ប្តូរថ្មីនេះដែល នាយករងនៃផ្នែកវិស្វកម្មបាននិយាយថា ក្រុមហ៊ុននេះចង់នាំមកឲ្យកាន់តែច្រើនឡើងថែមទៀត នូវផលិតផលដែលតម្រូវសម្រាប់ក្រុមគ្រួសារ និងផលិតផលដែលមិនត្រឹមតែសម្រាប់លេងសប្បាយប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាពសម្រាប់កុមារប្រើប្រាស់ទៀតផង។ លើសពីនេះទៀតបំណងរបស់ខ្លួនគឺបង្ហាញពីភាពខុសគ្នា រវាងខ្សែផលិតកម្ម នៃផលិតផលសម្រាប់មនុស្សពេញវ័យរបស់ខ្លួន ពីកំណែទម្រង់រចនាឡើងវិញនៃផលិតផលថ្មី។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏កំពុងពិចារណាលើការបញ្ចូល ឧបករណ៍ប្រដាប់ដោយកម្មវិធីអប់រំ និងគម្រោងផ្សេងៗទៀត ចូលទៅក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន។
បើទោះបីជាការពិតដែលថាគម្រោងថ្មីរបស់ Google គឺចៀសមិនផុតពីគ្រោះថ្នាក់ក៏ដោយ នាយករងផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន Google គឺផ្តួចផ្តើមគំនិតថ្មីនេះ អាចនឹងត្រូវបានដាក់បង្ហាញនៅក្នុងលក្ខណៈទទួលខុសត្រូវមួយ ដូច្នេះឪពុកម្តាយអាចមាន "... ឧបករណ៍ត្រឹមត្រូវដើម្បីត្រួតពិនិត្យការប្រើប្រាស់ របស់កូនពួកគេ ជាមួយផលិតផលរបស់យើង»។ ទោះយ៉ាងណាក្រុមហ៊ុន Google ត្រូវរក្សាឥរិយាបថ សម្រាប់ទិន្នន័យដែលប្រមូលបាន ប្រើសម្រាប់ទីផ្សារពីអ្នកប្រើប្រាស់របស់ខ្លួនដែលមានអាយុក្រោម១៣ឆ្នាំនៅក្នុងចិត្ត ដោយសារតែភាពឯកជនលើបណ្តាញរបស់ច្បាប់ការពារកុមារ ភាពរហ័សរហួន និងភាពតឹងរឹុងដែលគណៈកម្មការសហព័ន្ធពាណិជ្ជកម្ម គឺត្រូវបានគេដឹងថា ច្បាប់នេះនឹងត្រូវបានប្រើប្រាស់ក្នុងករណីដែលគ្មានការយល់ព្រមពីអាណាព្យាបាល ក្នុងការប្រមូលព័ត៌មានពីអនីតិជន៕
0 Comments