នំ Crepe (ប្រភេទនំក្រៀប ឬក៏នំចាក់ចុល) គឺមានលក្ខណៈស្ដើងយ៉ាងខ្លាំង និងជាធម្មតាធ្វើពីម្សៅស្រូវសាលី ទឹកដោះគោ និងស្ករ ដែលគេស្គាល់ជាដំបូងនៅប្រទេសបារាំង។ បន្ទាប់ពីម្សៅរាវត្រូវបានចាក់ទៅលើខ្ទះដែលក្ដៅ និងមានរាងចូលមូលនោះមក គេរង់ចាំមិនដល់២នាទីផង នំនេះក៏ឆ្អិន។ គេអាចបញ្ចូលបន្ថែមទៅក្នុងនំ Crepe នេះចាប់ពីស្ករទៅដល់ការ៉ែម និងផ្លែឈើដ៏មានឱជារសផ្សេងៗ។
ស្ថិតនៅចិញ្ចើមមហាវិថីសហព័ន្ធរុស្សុី ហាង Marion Crepes Cafe មានទិដ្ឋភាពខាងមុខរំលេចដោយពណ៌ក្រហម និងពណ៌ខ្មៅដ៏សង្ហារ។ អ្នកអាចមើលឃើញនំ Crepe ដាក់តាំងបង្ហាញនៅខាងក្នុងជញ្ចាំងធ្វើអំពីកញ្ចក់ទាក់ទាញភ្ញៀវឲ្យរុញទ្វារបើកចូលទៅក្នុងហាងដើម្បីភ្លក្សរសជាតិ។
បុគ្គលិកទាំងអស់ញញឹមរាក់ទាក់ និងក្លិនដ៏ក្រអូបនៃនំ Crepe ស្វាគមន៍អតិថិជនគ្រប់គ្រា។ អ្នកអាចឃើញផ្ទាល់នឹងភ្នែកនូវការធ្វើនំ Crepe នៅចំពោះមុខអ្នក។ ម្សៅរាវត្រូវបានចម្អិននៅលើភ្លើងដែលឆេះល្មម។ បន្ទាប់ពីនំ Crepe ឆ្អិនហើយ អ្នកអាចជ្រើសរើសយកនំដ៏ឆ្ងាញ់ពិសាដែលអ្នកចូលចិត្ដ ឬក៏នំដែលមានរសជាតិផ្អែមក៏បាន។
សម្រាប់នំ Crepe ដែលឆ្ងាញ់ពិសាអ្នកអាចមានរសជាតិនំ Cheese Tuna នំ Cheese Tuna Pizza នំ Tuna ម្ទេស ម្រេច មាន់ជ្រលក់ទឹកជ្រលក់ មាន់ Teriyaki ដែលលក់ដាច់បំផុតចាប់តាំងពីហាងនេះបានបើកលក់ជាលើកដំបូងនៅក្នុងខែសីហាកន្លងមក។ នំ Crepe ទាំងនេះគឺជាអាហារដ៏ល្អបំផុតសម្រាប់ស្រស់ស្រូបពេលព្រឹកជាមួយកាហ្វេក្ដៅ ឬក៏សូកូឡា។
ចំពោះពួកអ្នកដែលចូលចិត្ដលំហែកាយពីការនឿយហត់បន្ទាប់ពីការបំពេញការងារដ៏ពិបាកអស់រយៈពេលមួយថ្ងៃ ឬក៏នៅក្នុងសាលារៀននោះមក នំ Crepe ផ្អែមគឺជាជម្រើសដ៏ល្អឥតខ្ចោះ។ លោកអ្នកអាចជ្រើសរើសនំ Crepe ដែលមានការបំពេញបន្ថែមនូវរសជាតិខុសៗគ្នាចំនួន៣០ដូចជាក្រែមក្រឡុកជាមួយផ្លែចេក នំ Cheese ដំណាប់ blueberry នំស្ដ្រប៊ឺរី នំ brownie នៅក្នុងចំណោមនំ Crepe ជាច្រើនផ្សេងៗទៀត។
និយាយរួមអ្នកមាននំ Crepe មាន៣៥រសជាតិខុសៗគ្នា និង៣៥គំរូខុសៗគ្នា។ ការជ្រើសរើសក្នុងការបំពេញរបស់អ្នកគឺមានលក្ខណៈយ៉ាងស្អាតនៅលើនំ Crepe របស់អ្នក បន្ទាប់ពីបានវេចខ្ចប់ដូចបំពង់ដាក់ការ៉ែមរាងសាជីមូលនោះមកមិនដល់២នាទីទេ អ្នកអាចទទួលទាននំ Crepe នេះបាន។
គំនិតនៃហាង Marion Crepes គឺមកពីក្រុងតូក្យូ ប្រទេសជប៉ុន។ វាបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៧៦ជាអាហារលក់តាមរថយន្ដ។ ប៉ុន្ដែថាតើ Marion Crepe បានមកដល់ប្រទេសកម្ពុជាយ៉ាងដូចម្ដេចនោះគឺដោយសារស្ដ្រីពីរនាក់ដែលងប់ងុលក្នុងការប្រកបមុខរបរលក់ដូរ និងនំ Crepe។
Dy Sopheak Pagna និង Ung Piyane បានប្ដេជ្ញាទៅទទួលយកការបណ្ដុះបណ្ដាលនៅក្នុងប្រទេសជប៉ុនដើម្បីរៀនធ្វើនំ Crepe តែមួយគត់។ ហេតុដូច្នេះហើយទើបបានជា Mairon Crepes បានរកឃើញផ្លូវរបស់វាចូលមកក្នុងបេះដូងរបស់ប្រជាជនកម្ពុជា។
Pagna បាននិយាយនៅពេលដែលគាត់បានរៀបរាប់ឡើងវិញអំពីអ្វីដែលបានជំរុញពួកគាត់ឲ្យកសាងហាងនំ Crepe នេះឡើងថា នាងខ្ញុំទើបតែចូលចិត្ដមានគំនិតអំពីនំ Crepe នេះទេ។ គាត់បានសង្កត់ថា អាហារគឺជាផ្នែកមួយនៃការរស់នៅ ហើយការរស់នៅមិនត្រូវមានការធុញ ទ្រាន់នោះឡើយ។ វាមិនមែនជាការលេងសើចមិនធម្មតា ប៉ុន្ដែមានការច្នៃប្រឌិត។
ក្រៅពីសិល្បៈដែលលោកអ្នកបានឃើញក្នុងការធ្វើនំ Crepe នីមួយៗនោះបរិយាកាសដ៏រីករាយនៃហាងក៏ជាស្នាដៃសិល្បៈមួយបែបផងដែរ។ ជាមួយនឹងជញ្ជាំងធ្វើអំពីឈើ ធ្នើដាក់ទស្សនាវដ្ដី កៅអីដ៏ស្អាតៗ និងបន្ទប់ខណ្ឌដែលមើលទៅហាក់ដូចជាបន្ទប់ទទួលភ្ញៀវនោះ គឺស្វាគមន៍លោកអ្នកដោយស្ងាត់ៗថា សូមស្វាគមន៍ និងសប្បាយរីករាយ។ គំនូរគូរលើជញ្ជាំង និងប្រអប់បិទរូបថតបង្ហាញ គឺជាចំណុចបន្ថែមមួយទៀត។
វាកន្លែងប្រកបដោយផាសុកភាព និងជាអាហារដ៏ល្អពិតប្រាកដ។ សូមលោកអ្នកអញ្ជើញទៅភ្លក្សរសជាតិសាកមើលចុះ៕
ថាលីយ៉ាន
0 Comments