Ad Code

សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ យល់ព្រម​យាង​ទៅ​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ

ភ្នំពេញ ​៖​ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​គណបក្ស​មួយ​ដែល​មាន​ឈ្មោះថា គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​នោះ បាន​យល់ព្រម​យាង​ទៅ​ធ្វើជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​ហើយ តាម​សំណើ​របស់​សម្តេច​ព្រះរាជ​បុត្រី​ព្រះអនុជ​នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​បក្ស។
នេះ​បើ​យោងតាម​លិខិត​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចុះ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៤ និង​លិខិត​របស់​សម្តេចព្រះ​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី និង​លោក​ញឹក ប៊ុនឆៃ ចុះ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៤៕

Post a Comment

0 Comments

Close Menu