Ad Code

ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា បើក​កិច្ចប្រជុំ​កំពូល​ជាមួយ​កូរ៉េខាងជើង​


ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ប៉ាក់​ហ្កើ​ន​ហ៊ី ​(Park Geun-Hye) បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ថា លោកស្រី​នឹង​បើក​កិច្ចប្រជុំ​កំពូល​មួយ​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន (Kim Jong Un) ដោយ​ពុំ​មាន​លក្ខខ័ណ្ឌ​ជាមួយ​ណាមួយ​និង​ទទូច​ដល់​ក្រុង​ព្យុងយ៉ាង​ឲ្យ​វិលត្រឡប់​ទៅ​រក​ការ​ចរចា​ឲ្យ​បាន​រួសរាន់។​

លោកស្រី​ប៉ាក់​បាន​និយាយប្រាប់​សន្និសីទកាសែត​តាម​ទូរទស្សន៍​មួយ​ថា ការ​បញ្ចប់​មួយ​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ ត្រូវតែ​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៅក្នុង​ការចរចា​ដើម្បី​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​ថា​មិន​មែន​ជា​លក្ខខ័ណ្ឌ​មុន​មួយ ដើម្បី​ឲ្យ​មានការ​ប្រជុំ​របស់​កិច្ចប្រជុំ​កំពូល​នោះ​ទេ។​

លោកស្រី ប៉ាក់​និយាយ​ថា "​ជំហរ​របស់​ខ្ញុំ​គឺថា ​នឹង​បន្ធូរបន្ថយ​ភាព​ឈឺចាប់​នៃ​ការ​បែក​បាក់​គ្នា​និង​ដើម្បី​បំពេញ​ការ​បង្រួបបង្រួម ដោយ​សន្តិវិធី​ខ្ញុំ​មាន​ឆន្ទៈ​ចង់​ជួប​ជាមួយ​គេ​"។​

ពុំ​មាន​សញ្ញា​ណាមួយ​បង្ហាញ​ឲ្យ​ឃើញ​គម្រោង​ជាក់លាក់​ណាមួយ​សម្រាប់​ជំនួប​រវាង​មេ​ដឹក​នាំ​ទាំងពីរ​ទេ។ ប្រជាធិបតី​កូរ៉េខាងជើង​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ជួបគ្នា​តែ​ពីរ​លើក​ប៉ុណ្ណោះ ចាប់តាំងពី​ឧបទ្វីប​នេះ ត្រូវ​បាន​បែងចែក​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទីពីរ​មក៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu