នាយករដ្ឋមន្ត្រីលោកហៃឌើអាល់-អាបាឌី(Haider al-Albadi) បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ាក់អាចត្រូវការរយៈពេលបីឆ្នាំ ដើម្បីកសាងនិងរៀបរចនាសម្ព័ន្ធយោធារបស់ខ្លួនសាជាថ្មី នៅពេលប្រទេសប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលបានធ្វើការគំរាមដ៏ធំបំផុត ចំពោះសន្តិសុខរបស់ខ្លួន ចាប់តាំងពីលោក សាដាមហ៊ូលសេន(Hussein) ធ្លាក់ពីអំណាចក្នុងឆ្នាំ២០០៣មក។
ក្រុមសកម្មប្រយុទ្ធក្បាលរឹង ដែលកំពុងស្វះស្វែងដើម្បីគូរផែនទីមជ្ឈិមបូព៌ាសាជាថ្មីនោះ បានបោសសំអាតនៅភាគខាងជើងនៅក្នុងខែមិថុនាឆ្នាំមុន ដោយពុំមានការប្រឆាំងពីកងទ័ពនោះ ដោយបង្កើននូវការត្រៀមជើការទៅក្នុងចំណោមពួកសម្ព័ន្ធមិត្តលោកខាងលិចរបស់ក្រុងបាដាដនិងនៅក្នុងបណ្ដារដ្ឋធានីអារ៉ាប់។
អំពើពុករលួយ ត្រូវបានគេបន្ទោសទូទៅចំពោះការជិតដួលរលំរបស់កងទ័ពដែលបានទទួលជំនួយរាប់ពាន់លានដុល្លារ នៅក្នុងការគាំទ្រពីសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលអាមេរិកកាន់កាប់ ប៉ុន្តែមិនបានធ្វើឲ្យមានសុវត្ថិភាពប្រទេសអ៊ីរ៉ាក់ដែលជាប្រទេសអ្នកផលិតប្រេងដ៏ធំរបស់អង្គការOPECនោះ។
ការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកបានជួយកងកម្លាំងយោធាអ៊ីរ៉ាក់ និងពួកសម្ព័ន្ធមិត្តជីវពលស៊ីអ៊ីតរបស់គេ និងពួកយុទ្ធជនឃើដ ដណ្ដើមទឹកដីពីពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមមកវិញ៕
រឹទ្ធ
0 Comments