សៀមរាប ៖ ថ្មចម្រឹងបង្អួចនៅក្នុងប្រាសាទអង្គរតូច បានបាក់ធ្លាក់ត្រូវចំជើងនារីទេសចរបរទេសម្នាក់ ដែលកំពុងដើរកម្សាន្ត បណ្ដាលឲ្យរបួសស្រាល កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០១៥។
យោងតាមសាក្សីដែលឃើញហេតុការណ៍នោះបានបញ្ជាក់ថា គ្រាដែលអ្នកទេសចរកំពុងដើរកម្សាន្ត និងគយគន់ចម្លាក់លើតួប្រាសាទ ស្រាប់តែចម្រឹងបង្អួចមួយបានរបេះធ្លាក់ចុះមកត្រូវចំជើងនារីទេសចរម្នាក់ តែរងរបួសស្រាលប៉ុណ្ណោះ។ ភ្លាមនោះ ក្រុមអាជ្ញាធរអប្សរា និងមគ្គទេសក៍ទេសចរណ៍ ក៏បាននាំគ្នាយកថ្នាំលាបជើងនារីរងគ្រោះផងដែរ។
ករណីនេះមិនទាន់អាចសុំការពន្យល់ជាផ្លូវការពីអង្គភាព«អាជ្ញាធរអប្សរាបាននៅឡើយទេនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះបានឡើយ។
យោងតាមមន្ត្រីអាជ្ញាធរអប្សរាបានបង្ហើបថា ពិតជាមានករណីនេះមែនតែតិចតួចរងរបួសស្រាលទេ តែព័តមានលំអិតសុំឱ្យសួថ្នាក់ដឹកនាំអាជ្ញាធរអប្សរាទៅ៕
ល័យ វាសនាខេត្តសៀមរាប
0 Comments