ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការចាប់ឃុំមេដឹកនាំគណបក្សប្រឆាំងបារ៉ែនលោក សេ្អក អាល់សាល់ម៉ាន់ (Sheik Ali Salman) ដោយព្រមានថា ការចាប់ខ្លួននោះអាចនាំទៅរកភាពតានតឹងថែមទៀត នៅក្នុងព្រះរាជណាចក្រកោះនេះ។
លោក សេ្អក អាល់សាល់ម៉ាន់ ប្រធានសង្គមឥស្លាម អាល់វេហ្វាក ត្រូវបានគេចាប់ខ្លួននៅថ្ងៃអាទិត្យ ក្រោយដឹកនាំធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅក្នុងខែវិច្ឆិកា ដែលគណបក្សរបស់លោកបានធ្វើពហិការ។ លោកត្រូវបានគេបញ្ជូនត្រឡប់ចូលមន្ទីរឃុំឃាំងមួយសប្តាហ៍ទៀតកាលពីថ្ងៃអង្គារ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា«បណ្ដាគណបក្សប្រឆាំង ដែលបានសម្ដែងការរិះគន់ដោយសន្តិវិធីចំពោះរដ្ឋាភិបាលនោះបានសម្តែងតួនាទីដ៏សំខាន់មួយនៅក្នុងសង្គមទាំងឡាយ និងបណ្តារដ្ឋជាច្រើន»។
សេចក្តីថ្លែងការណ៍នោះនិយាយថា «យើងព្រួយបារម្ភថា ទង្វើដែលប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សប្រឆាំងនេះ បានត្រឹមតែអុជអាលឲ្យមានភាពតានតឹងប៉ណ្ណោះ។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្រុងហ្សឺណែរ បាននិយាយកាលពីថ្មីនេះថា ខ្លួនមានការព្រួយបារម្ភថា ការកាត់ទោសឲ្យជាប់គុករយៈពេលយូរអាចធ្លាក់ទៅលើលោក ស្អេក សាល់ម៉ាន់៕
រឹទ្ធ

0 Comments