Ad Code

លោក ហ្កត់ ឡាក់ចូណាថាន់ ប្ដេជ្ញា​កំចាត់​ក្រុម​បូកូហារ៉ាម


ប្រធានាធិបតី​របស់​ប្រទេស​នីហ្សេរីយ៉ា​លោក ហ្កត់ ឡាក់ចូណាថាន់ (Good luck jonathan) បាន​ប្តេជ្ញា​ថា នឹង​យក​ឈ្នះ​ក្រុម​សកម្មប្រយុទ្ធ​បូកូហារ៉ាម ក្រោយ​ពី​មាន​ការ​វាយប្រហារ​ជា​បន្ត​បន្ទាប់​ទៅ​លើ​ក្រុម​នេះ​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗនេះ​។
នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​មនុស្ស​យ៉ាងតិច​១០នាក់​ត្រូវ​របួស​ ដោយ​សារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​នៅជិត​វិហារ​កាតូលិក​មួយ​នៅ​ហ្គមបេ​ភាគ​ឦសាន​ ប្រទេស​នីហ្សេរីយ៉ា។

នៅថ្ងៃពុធ​មនុស្ស​១១នាក់​ត្រូវ​គេ​សម្លាប់​នៅ​ពេល​គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅលើ​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​កំពុង​ធ្វើដំណើរ​ពី​ហ្គមបេ​ទៅកាន់​រដ្ឋ​យូបេ​ ដែល​នៅជិត​ខាង​នោះ។
លោក ចូណាថាន់ និយាយថា ក្រុម​នោះ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ប្រទេស​។ ពួក​គេ​បាន​សម្លាប់​ស៊ីវិល​យ៉ាងតិច​២០០០នាក់ នៅ​ក្នុង​ឆ្នាំ​២០១៤។
«យើង​នឹង​នាំ​ពួក​ភេរវករ​ដែល​គេ​ស្គាល់​ថា ជា​ពួក​បូកូហារ៉ាម​មក​កាន់​តុលាការ​។ ពួក​គេ​នឹង​ត្រូវ​ចាញ់»
លោកចូណាថាន់ ដែល​បាន​ជាប់​ឆ្នោត​សាជាថ្មី​ នៅ​ក្នុង​ខែកុម្ភៈនោះ បាន​ធ្វើការ​សន្យា​ដូចគ្នា​ពី​មុន​ ហើយ​បាន​ប្រឈម​មុខ​នឹង​ការរិះគន់​ថា មិន​បាន​បញ្ឈប់​ពួក​សកម្ម​ប្រយុទ្ធ​ទាំង​នោះ។
នៅ​ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា​ បាន​មើលឃើញ​ការវាយប្រហារ​ជាច្រើន​ ដែល​គេ​បន្ទោស​ទៅលើ​ក្រុម​បូកូហារ៉ាម៕
រឹទ្ធ

Post a Comment

0 Comments

Close Menu