ជួលផ្ទះឲ្យគេបើកលេងល្បែងស៊ីសងពេលប៉ូលិសមកទាន់អ្នកលេង រត់បាត់ ចាប់ម្ចាស់ផ្ទះ
ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៥ ពីបទលេងល្បែងស៊ីសងខុសច្បាប់ ប្រភេទអាប៉ោងនៅក្នុងផ្ទះដែលគាត់បាន ជួលគេស្នាក់នៅ ស្ថិតក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីដែលត្រូវបានចាប់ខ្លួនខាងលើឈ្មោះហ៊ុំ ពុទ្ឋារី អាយុ ៥២ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះជួលចំណុចកើតហេតុ។
សមត្ថកិច្ចនិយាយថា ការចាប់ខ្លួនជនជាប់ចោទ គឺធ្វើឡើងខណៈពេលកម្លាំងសមត្ថកិច្ចចំរុះ របស់គណបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះមកធ្វើរដ្ឋបាលឆែកឆេរតាមបន្ទប់ផ្ទះជួលនៅតំបន់នោះបានប្រឃើញពួកគេ កំពុងលេងល្បែងស៊ីសង តែបាននាំគ្នារត់គេចអស់។ នៅពេលត្រួតពិនិត្យឃើញមានបន្សល់ទុកនូវមេអាប៉ោង និងលុយនៅលើកម្រាលវង់ល្បែងនោះ សមត្ថកិច្ចក៏បាន
សំរេចចិត្តចាប់ខ្លួនម្ចាស់បន្ទប់ គឺស្រី ឈ្មោះ ហ៊ុំ ពុទ្ឋារី យកមកឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែម្តងដើម្បីកសាងឯកសារបញ្ជូនទៅតុលាការ៕
សឿន
0 Comments