ទេសចរចិន ចូលមកទស្សនាកំសាន្តប្រាសាទអង្គរវត្តនឹងមានកំណើនឡើងក្នុងឆ្នាំ២០១៥
សៀមរាប ៖ ប្រាង្គប្រាសាទអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកជាអច្ឆរិយប្រាសាទ ដ៏ មហស្ចារ្យលើលោក ដែលកសាងឡើងចេញពីស្នាដៃបុព្វបុរសខ្មែរ។ តាមស្ថិតិ ក្នុងឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ ទេសចរណ៍បរទេសដែលចូលមកកំសាន្តទស្សនាអង្គរវត្តមានចំនួន ១.៧៤លាននាក់ កើនឡើង១១% បើប្រៀបធៀបដូចគ្នា ក្នុងឆ្នាំ២០១៣។
ភ្ញៀវបរទេសចំរុះសាសន៍ មានកូរ៉េខាងត្បូង ជប៉ុន វៀតណាម ថៃ និងភ្ញៀវអឺរ៉ុប ផងនោះ ដោយឡែកក្នុងចំណោមភ្ញៀវទេសចរណ៍ចិន មានជាង ២៤ម៉ឺននាក់កើនឡើង ២១% ដែលជាបរិមាណ គួរអោយកត់សំគាល់មានចំនួន កើនឡើងនៃទេសចរណ៍ចិនលំដាប់ទី២នៅក្នុងតំបន់អង្គរនេះ។
យោងតាមប្រសាសន៍ របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន ប្រសាសន៍ ថា តាមការព្យាករណ៍នៅក្នុងឆ្នាំ២០១៥ប្រទេសកម្ពុជាយើងអាចទាក់ទាញទេសចរចិន ចំនួន ៨ សែននាក់ដែលជាចំនួនកើនឡើង ជាលំដាប់ក្នុងគ្រាដែលទេសចរណ៍ចិន មានចំណាប់អារម្មណ៍ ចូល មកកំសាន្ត ប្រាង្គប្រាសាទអង្គរវត្ត។
គូសបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជាចិនមានប្រពៃណីយូរលង់មកហើយ ហើយបានពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដោយបង្កើនជើងហោះហើរ ត្រង់មកកាន់ខេត្តសៀមរាបតែម្តងដែលអាចធ្វើអោយអង្គរវត្តស្រូបទាញភ្ញៀវទេសចរកាន់តែច្រើនឡើងក្នុងឆ្នាំ២០១៥នេះ៕
កញ្ញាវ៉ាត

0 Comments