Ad Code

ចំណូល​ពន្ធ​ប្រចាំឆ្នាំ​លើស​ផែនការ​ធ្វើ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ទទួល​បាន​ការ​កោតសរសើរ

ចំណូល​ពន្ធ​ប្រចាំឆ្នាំ​លើស​ផែនការ​ធ្វើ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ទទួល​បាន​ការ​កោតសរសើរ

ភ្នំពេញ ៖ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ត្រី មាស និង​ប្រចាំឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២​ខែមករា ឆ្នាំ​២០១៥ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ធ្វើ​ឱ្យ​លទ្ធផល នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំឆ្នាំ​២០១៤ សម្រេច​បាន​លើស​ផែនការ​នោះ។

នៅ​ឆ្នាំ​២០១៤​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ផ្ទៃក្នុង​បាន​ចំនួន​៤.២៥១.១៦១​លានរៀល ត្រូវជា​១.០៦២,៧៩​លាន​ដុល្លារ ស្មើនឹង ១០៦,៩៤%​នៃ​ផែនការ​ច្បាប់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៣​ឃើញថា ការ​ប្រមូល​ចំណូល​ពន្ធដារ​បង់​ចូល​ថវិកាជាតិ សម្រាប់​ឆ្នាំ​២០១៤​កើន ឡើង​ចំនួន​ស្មើនឹង​១៧,៩៣% ។ ក្នុង​នោះ​ថវិកា​ថ្នាក់​ជាតិ​បាន​ចំនួន​ស្មើ នឹង​១០៦.៩០% និង​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ចំនួន​ស្មើនឹង ១០៧.%

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធដារ ដែល​មាន​ការ​កើនឡើង​លើស​ផែនការ​គួរ ជាទី​ពេញចិត្ត និង​បាន​ផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ និង​ប្រធាន​អង្គភាព​ពន្ធដារ​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​ពន្ធដារ​ទាំងអស់ ឱ្យ​ខិតខំ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ វិន័យ​ការងារ និង​ក្រមសីលធម៌​វិជ្ជា ជីវៈ​មន្ត្រី​ពន្ធដារ​ឱ្យ​បាន​ល្អ​ប្រសើរ តាមរយៈ​ការ​ផ្តល់​សេវា​អ្នក​ជាប់ពន្ធ ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ដោយ​គោរព​ច្បាប់ និង​បទបញ្ញត្តិ​ជា​គោល ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​ជាប់ពន្ធ​រីករាយ​ក្នុង កិច្ចសហការ​បង់ពន្ធ​ជូន​រដ្ឋ និង​កិច្ច​ពង្រឹង​រដ្ឋបាល​សារពើពន្ធ ដើម្បី​ការ ប្រមូល​ពន្ធ​ឱ្យ​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ និង​អនុវត្តន៍​ទៅតាម ស្មារតី​ចំនួន​០៤​គឺ ការ​ធ្វើការងារ​ជា​ក្រុម ការ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីល ធម៌​វិជ្ជាជីវៈ​មន្ត្រី​ពន្ធដារ សូមកុំ​មើល​រំលង​នូវ​កំហុស​ខ្លួនឯង និង​ស្មារតី បុរេ​សកម្ម ដើម្បី​ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៥។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ នាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រាយការណ៍​ថា​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៤ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រមូល និង​បង់ពន្ធ​ចូល​ថវិកាជាតិ​បាន​ចំ នួន​៤១៤.៣១៥​លាន​រៀល គិត​ជា​ដុល្លារ​ចំនួន​១០៣,៥៨​លាន​ដុល្លារ ដែល​ចំណូល​នេះ​មានការ​កើនឡើង​ជាង​ខែវិច្ឆិកា ឆ្នាំ​២០១៤​ស្មើនឹង ៣៦,៥៣%។ បើ​ប្រៀបធៀប​ទៅ​នឹង​ចំណូល​ពន្ធ​សម្រាប់​ខែធ្នូ ឆ្នាំ ២០១៣​ឃើញថា ការ​ប្រមូល​ចំណូល​ពន្ធ​បង់​ចូល​ថវិកាជាតិ​ប្រចាំខែ ធ្នូ ឆ្នាំ២០១៤​មានការ​កើនឡើង​ស្មើនឹង​១៧,៩៣%

ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​ឃើញថា ក៏​មាន​ការ​កើនឡើង​នូវ​ចំណូល​ពន្ធ​តាម​ប្រភេទ​ពន្ធ​សំខាន់ៗ មួយចំនួន​ដូចជា ពន្ធលើប្រាក់បៀវត្ស​មានការ​កើនឡើង​ប្រមាណ​២៩,% ពន្ធ​លើ​ប្រាក់ ចំណេញ​មានការ​កើនឡើង​ប្រមាណ​២៣,% អាករ​លើ​តម្លៃបន្ថែម មានការ​កើនឡើង​ប្រមាណ​៨,% និង​អាករ​ពិសេស​មានការ​កើន ឡើង​ប្រមាណ​១៣,%។ ចំពោះ​ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម មានការ​កើនឡើង​ស្ទើរតែ​ទាំងអស់ ក្នុង​នោះ​រួមមាន ផ្នែក​ភេសជ្ជៈ​កើន ឡើង​ប្រមាណ​១៤,% សេវា​ហិរញ្ញវត្ថុ​កើនឡើង​ប្រមាណ​២២,% ទូរគមនាគមន៍​កើនឡើង​ប្រមាណ​២,% ផ្នែក​ស្ថាបត្យកម្ម និង​សំណង់ កើនឡើង​ប្រមាណ​៤៤,%​ផលិត​គ្រឿង​ប្រើប្រាស់​កើនឡើង​ប្រមាណ ២៩,% ផលិត​សម្លៀកបំពាក់​កើនឡើង​ប្រមាណ​៤៨,% នីហរ័ណ អាហរ័ណ​កើនឡើង​ប្រមាណ​១០,% ផ្នែក​សណ្ឋាគារ និង​ផ្ទះសំណាក់ កើនឡើង​ប្រមាណ​៤៥,% ផលិត​ថ្នាំជក់​កើនឡើង​ប្រមាណ​១៤,% អាជីវកម្ម​អចលនទ្រព្យ​កើនឡើង​ប្រមាណ​១២៨,% អាកាសយានដ្ឋាន និង​កំពង់ផែ​កើនឡើង​ប្រមាណ​១៥,% លក់​ភេសជ្ជៈ​កើនឡើង ប្រមាណ​៣៨,% លក់​សម្ភារ​ការិយាល័យ​កើនឡើង​ប្រមាណ​៣៨,% ផលិត​ម្ហូបអាហារ​កើនឡើង​ប្រមាណ​៧៥,% ផ្នែក​លក់​គ្រឿងយន្ត កើនឡើង​ប្រមាណ​៤៥,% លក់​ផលិតផល​ឱសថ​កើនឡើង​ប្រមាណ ១៤៥,% និង​លក់​គ្រឿងសំណង់​កើនឡើង​ប្រមាណ​១.៤១២,%

ស្នាយ​ពល

Post a Comment

0 Comments

Close Menu