ក្របសៀវភៅទស្សនាវដី្តនិយាយចំអកCharlie Hebdoលេខថ្មីនឹងបង្ហាញរូបត្លុករបស់ព្យាការីលោកមហាម៉ាដ(Muhammad) ដោយបិទសញ្ញាមួយថា "ខ្ញុំគឺCharlie"។ រូបត្លុកនោះនៅពីក្រោមពាក្យថា"ទាំងអស់គ្នាត្រូវអភ័យទោស"។ រឿងនេះកើតឡើងក្រោយពីពួកខ្មាន់កាំភ្លើងឥស្លាមនិយមបានវាយឆ្មក់ទៅលើទីស្នាក់ការរបស់ទស្សនាវដ្ដីនៅក្រុងប៉ារីសដោយបានសម្លាប់មនុស្ស១២នាក់ កាលពីសប្ដាហ៍មុននោះ។ នៅពេលជាមួយគ្នានោះដែរ ពួកសមាជិកសភាបារាំងនឹងប្រជុំជាលើកដំបូងចាប់តាំងពីការវាយប្រហារមក។
នៅក្នុងប្រទេសអ៊ីស្រាអ៊ែលពិធីបុណ្យសពនឹងត្រូវគេធ្វើសម្រាប់ជនរងគ្រោះ៤នាក់ ពីការបាញ់ប្រហារ ដោយឡែកនៅប៉ារីសដោយខ្មាន់កាំភ្លើងឥស្លាមនិយមម្នាក់។ មនុស្សសរុបទាំងអស់១៧នាក់ ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មបីថ្ងៃ នៅក្នុងរដ្ឋធានីបារាំងកាលពីសប្ដាហ៍មុន។
កងទ័ពប្រហែល១០.០០០នាក់ កំពុងត្រូវបានគេដាក់ពង្រាយនៅទូទាំងប្រទេសបារាំងក្រោយពីការវាយប្រហារ ហើយការប្រមូលផ្ដុំបង្រួបបង្រួមដ៏ធំមួយ ត្រូវបានគេធ្វើនៅក្រុងប៉ារីសនៅថ្ងៃអាទិត្យ។ ទស្សនាវដី្តលេខថ្មីថ្ងៃពុធ ចំនួនបីលានច្បាប់កំពុងត្រូវបានគេបោះពុម្ព។ ធម្មតាគេលក់បានតែ៦០.០០០ច្បាប់ប៉ុណ្ណោះក្នុងមួយសប្ដាហ៍៕
រឹទ្ធ
0 Comments