ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាមួយខ្នងមាន៣បន្ទប់និងបង្គន់៣បន្ទប់នៅសាលាបឋមសិក្សាកំពង់ស្វាយ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០១៥នៅសាលាបឋមសិក្សាកំពង់ស្វាយ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាមួយខ្នងដែលមាន៣បន្ទប់និងបង្គន់អនាម័យ៣បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនបរទេសនៅប្រទេសដាណាម៉ាកនិងប្រទេសអង់គ្លេស។ ពិធីនេះចូលរួមលោក អ៊ុំរាត្រីអភិបាលរងខេត្តបន្ទាយមានជ័យ លោក JOHN VERNNON WHITEតំណាងសប្បុរសជននិងសហការីជាម្ចាស់អំណោយបានមកសាងសង់អាគារសិក្សានៅសាលាបឋមសិក្សាកំពង់ស្វាយនេះ លោកស្រីចាន់ថេង អភិបាលក្រុងសិរីសោភ័ណ មន្ត្រីអ្នកមុខអ្នកការលោកគ្រូនិងអ្នកគ្រូសិស្សជាច្រើននាក់ទៀតបានចូលរួមក្នុងពិធីសម្ពោធនេះផងដែរ។
លោកស្រីចាន់ថេងបានឡើងអានរបាយការណ៍សង្ខេបថាអាគារសិក្សាដែលជាអំណោយរបស់ប្រទេសដាណាម៉ាកនិងប្រទេសអង់គ្លេសថ្មីនេះមានមួយខ្នង៣បន្ទប់សង់អំពីថ្មប្រក់ក្បឿងនិងបំពាក់គ្រឿងសង្ហារឹមគ្រប់បន្ទប់និងមានបង្គន់អនាម័យ១ខ្នងមាន៣បន្ទប់ចំណាយថវិកាអស់៤.៤០០០ដុល្លា។ អ្នកស្រីបានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែននិងមន្ត្រីក្រោមឱវាទជាច្រើននាក់ដែលមានស្នាដៃល្អៗបានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍន៍និងជឿនលឿនលើគ្រប់វិស័យក្នុងនោះក្នុងខេត្តបន្ទាយមានជ័យដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានបានលើកកំពស់ធានាបាននូវអភិបាលកិច្ចល្អនិងរចនាសម្ព័ន្ធបានល្អនិងមានការគ្រប់គ្រងអំពីលើវិស័យធនធានមនុស្សការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុពិសេសជំរុញកាផ្តល់សេវាសាធារណសេវារដ្ឋបាលនិងតំរូវឲ្យមានការចូលរួមនិងបានឆ្លើយតបនូវដំណោះស្រាយតាមតំរូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ លោកតាJOHN VERNNON WHITEបាននិយាយថា ដោយមើលឃើញសាលាបឋមសិក្សាកំពង់ស្វាយមានការខ្វះខាតនូវអាគារសិក្សាជាច្រើនសំរាប់សិស្សរៀនសូត្រនោះទើបលោកប្រមែប្រមូលសប្បុរសជននៅប្រទេសដាណាម៉ាកនិងប្រទេសអង់គ្លេសជាច្រើននាក់ធ្វើការរ៉ៃអង្គាសបានលុយជាច្រើនម៉ឺនដុល្លាយកមកសាងសង់អាគារមួយនេះឡើងសំរាប់ឲ្យសិស្សចូលរៀនបានស្រួលជាពិសេសសិស្សតូចៗ។ លោកបន្តថា ក្រោយពេលបានអាគាសិក្សាថ្មីហើយនោះក្មួយៗកុមារទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីឲ្យក្លាយទៅជាកូនល្អធនធានមនុស្សល្អនិងដើម្បីត្រៀមក្លាយទៅជាទំពាំងដែលត្រូវស្នងឫស្សីនៅពេលអនាគត។ លោកអ៊ុំរាត្រីបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោកJOHN VERNNON WHITEនិងសប្បុរសជននៅប្រទេសដាណាម៉ាកនិងប្រទេសសង់គ្លេសដែលមានចិត្តបរិច្ចាគជាអំណោយយ៉ាងសន្ធឹកសន្ធាប់យកមកកសាងសាលាបឋមសិក្សាកំពង់ស្វាយដែលកំពុងមានការខ្វះខាតនូវអាគារសិក្សាយ៉ាងច្រើនសំរាប់ទុកឲ្យក្មេងសិក្សាបានស្រួលនោះ។ លោកក៏បានដាស់តឿនដល់សិស្សក្រោយពេលបានអគារថ្មីហើយនោះត្រូវខិតខំរៀនសូត្រដើម្បីជាទំពាំងស្នងឫស្សីដើម្បីឲ្យប្រទេសជាតិសំបូររុងរឿងទៅអនាគត៕
គង្គា
0 Comments