Ad Code

គ្រឿង​បន្ថែម​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ Lenovo​ ជួយ​ឲ្យ​ការ​ថតរូប​ដោយ​ខ្លួនឯង ​បាន​កាន់តែ​ស្អាត

Las Vegas - ​ភាព​ងងឹត​ធ្វើឲ្យ​រូបថត​មុខ​Cute ​របស់​អ្នក​មិនសូវ​ស្អាត​មែន​ទេ​? ផលិតផល​មួយ ក្នុងចំណោម​ផលិតផល​នានា ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក គឺអាច​ជួយ​អ្នក​បាន​។​

ដូចដែល​ឈ្មោះ​របស់​វា​បាន​បញ្ជាក់ ឧបករណ៍​ Xtension Selfie Flash របស់​ក្រុមហ៊ុន Lenovo គឺជា​ឧបករណ៍​បញ្ចេញ​ពន្លឺ សម្រាប់​ការ​ថតរូប​ដោយ​ខ្លួនឯង​។ ដូច្នេះ​ការ​ថតរូប​ដោយ​ខ្លួនឯង​របស់​អ្នក​នឹង​ត្រូវ​ទទួល​បាន​ពន្លឺ​យ៉ាង​ល្អ។

លក្ខណៈ​ពិសេស​របស់​Selfie Flash គឺ​មាន​អំពូល ​LED ចំនួន​ប្រាំពីរ​នៅ​ក្នុង​ការ​រចនា​រាង​ជា​រង្វង់​មួយ ​ហើយ​ដោត​ចូល​ទៅក្នុង​រន្ធ​កាស​ទូរស័ព្ទ​របស់​អ្នក​។ ការបញ្ចេញ​ពន្លឺ ស៊ីមេទ្រី​ជាមួយនឹង​ល្បឿន​កាមេរ៉ា​ទូរស័ព្ទ​របស់​អ្នក​ដូច្នេះ​វា​នឹង​បញ្ចេញ​ពន្លឺ​ឡើង​គ្រប់​ពេល​ដែល​អ្នក​ចុះ​ប៊ូតុង "​ថតរូប​"​។​

បញ្ចូលភ្លើង​តែមួយ​ម្តង វា​អាច​បញ្ចេញ​បន្លឺ​បាន​ដល់​ទៅ​១០០​ដង ដូច្នោះ​អ្នកមាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ការ​ថតរូប​ដោយ​ខ្លួន​បាន​យ៉ាង​ល្អឥតខ្ចោះ។

មាន​បញ្ហា​មួយ​នោះ​គឺថា Selfie Flash របស់​ក្រុមហ៊ុន Lenovo ធ្វើការ​តែ​ជាមួយ​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រព័ន្ធ Android ជាមួយនឹង​កម្មវិធី​ដែល​ត្រូវ​គ្នា​តែប៉ុណ្ណោះ​។ ដូច្នេះ​មានន័យថា​ម្ចាស់​ទូរស័ព្ទ iPhone ទាំងអស់ គឺ​គ្មាន​សំណាង​សម្រាប់​ការ​ថតរូប​ដោយ​ខ្លួនឯង ឲ្យបាន​ស្រស់​ស្អាត​នោះទេ។

អូ​! ម្យ៉ាងទៀត ក្រុមហ៊ុន Lenovo នឹងមិន​បញ្ចេញ​ផលិតផល Selfie Flash នៅក្នុង​សហរដ្ឋ​អាមេរិក​ទេ ដែល​នេះ​ក៏​បញ្ហា​ផងដែរ។

យើង​សង្ឃឹមថា​ក្រុមហ៊ុន Lenovo នឹង​ដឹង​ថា​ពួក​យើង​ទាំង​អស់​គ្នា ជា​មនុស្ស​ដែល​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ផលិតផល​នេះ ដូចជា​មនុស្ស​ដទៃ​ទៀត​ដែល​នៅ​លើ​ពិភពលោក​នេះ ហើយ​ក្រុមហ៊ុន​នឹង​នាំមក​នូវ​ផលិតផល ​Selfie Flash ទៅកាន់​សហរដ្ឋ​អាមេរិក​នា​ពេល​អនាគត៕

Post a Comment

0 Comments

Close Menu