Ad Code

រថយន្ត​តាក់ស៊ី​មហា​កំផែង​បើក​បុក​ម៉ូតូ​របួស​ធ្ងន់​ ហើយ​ព្យាយាម​បើក​រត់​ត្រូវ​ប៉ូលិស​តាម​ឲ្យ​មក​ទទួល​ខុស​ត្រូវ​វិញ

ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ត្រូវ​រថយន្ត​តាក់ស៊ី​ម៉ែត្រ របស់​ក្រុមហ៊ុន​មហា​កំផែង​បើក​បុក​ប៉ះ​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​ ហើយ​ព្យាយាម​បើក​រត់​ តែ​រត់​មិន​រួច​កាល​ពី​វេលា​ម៉ោង កាលពី​វេលា​ម៉ោង​១​និង​០៥​នាទី​រំលង អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៤​កែង​ផ្លូវ​លេខ​៦១ ខាងមុខ​មន្ទីរ​ពេទ្យធ្មេញ​អប្សរា ស្ថិ​តក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ អ្នក​បើក​រថយន្ត​តាក់ស៊ី​ឈ្មោះ​ថៃ សុផាត ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​ស្នាក់នៅ​សង្កាត់​បឹងទំពុន ​ខណ្ឌ​មានជ័យ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ គេ​ឃើញ​យុវជន​ម្នាក់ បើក​ម៉ូតូ​ម៉ាក​ហុងដា​ស្កូពី​ ពណ៌​ខៀវ​លាយ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AT.1331​ ធ្វើ​ដំណើរ​តាម​ផ្លូវ លេខ​៦១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​តាក់ស៊ី​ម៉ែត្រ របស់​ក្រុមហ៊ុន​មហា​កំផែង​ ពាក់​ស្លាក លេខ​ភ្នំពេញ 2AB.4029 ដែល​បើកបរ​ដោយ​តៃកុង​ស្ទើរ​ភ្លើង​ហើយ​បើក​យ៉ាង​លឿន​តាម​ផ្លូវ​លេខ​១១៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ក៏​បុក​ម៉ូតូ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ។ ចំណែក​​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មិនបាន​ឈប់​ទទួល​ខុសត្រូវ​ឡើយ​ដោយ​ព្យាយាម​បើក​រត់​ទៅដល់​ខាងក្រោយ​ណាហ្គាវើល ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ដើម្បី​ឲ្យ​អ្នកបើកបរ​បង្កហេតុ​រូប​នោះ​ទទួលខុសត្រូវ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ​ក្នុង​ហេតុការណ៍​នោះ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ហៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ចុះ​មក​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ ផ្លូវ​គោក​រង់ចាំ​ដោះស្រាយ គ្នា​ជា​ក្រោយ​បន្ត​ទៀត៕


Post a Comment

0 Comments

Close Menu