Ad Code

អង្គការ​ណា​តូ ពង្រីក​កម្លាំង​ប្រឈមមុខ​នឹង​ការ​គំរាម​របស់​រុស្ស៊ី​ និង​រដ្ឋ​ឥស្លាម​


បណ្ដា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អង្គការ​ណា​តូ បាន​ព្រមព្រៀងគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពង្រីក​ទ្វេដង​នូវ​ទំហំ​របស់​កងកម្លាំង​តបត​របស់​សម្ព័ន្ធភាព ហើយនឹង​បង្កើត​កងកម្លាំង​ប្រតិកម្ម​រហ័ស​ថ្មី​មួយ​ដែល​មាន​កងទ័ព​៥.០០០​នាក់ ដើម្បី​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ពី​ប្រទេស​រុស្ស៊ី​ និង​ពួក​ជ្រុលនិយម​ឥស្លាម។​

អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ច​ន ស្តូ​ល​ថេ​ន​ប៊ឺ​ក (Jens Stoltenberg) និយាយ​ថា"សេចក្តី​សម្រេច​ចិត្ត​នោះ ត្រូវ​បាន​គេ​ធ្វើ​នៅក្នុង​អំឡុង​ពេល​ប្រជុំ​រយៈពេល​មួយថ្ងៃ​នៅ​ទីបញ្ជាការ​សម្ព័ន្ធភាព​នៅ​ក្រុង​ប្រ៊ុ​ន​សែ​ល​នោះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​មាន​កងកម្លាំង​ពិតប្រាកដ​នៅ​ចំ​កន្លែង​និង​ចំ​ពេល​វេលា​"។​
លោក​បាន​និយាយប្រាប់​អ្នក​យក​ព័ត៌មាន​ថា ឥឡូវ​អង្គការ​ណា​តូ​នឹង​អាច​ការពារ​សម្ព័ន្ធមិត្ត​ទាំង​អស់​ប្រឆាំង​ការ​គំរាម​ណាមួយ​ពី​ខាងកើត​ឫ​ពី​ខាងត្បូង​នោះ។​
លោក ស្តូ​ល​ថេ​ន​ប៊ឺ​ក​និយាយ​ថា កងកម្លាំង​តបត​ទាំងស្រុង​របស់​អង្គការ​ណា​តូ ត្រូវ​បាន​បង្កើន​ពី​កងទ័ព​១៣-០០០​នាក់ ទៅ​៣០.០០០​នាក់ ហើយ​កងកម្លាំង​ប្រតិកម្ម​រហ័ស​របស់​ខ្លួន​ត្រូវ​ចាប់ផ្តើម​បញ្ជូន​ក្នុង​រយៈពេល​៤៨​ម៉ោង។​
រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​ លោក ឆក់​ហា​ហ្គេ​ល (Chuck Hagel) និង​សម​ភាគី​របស់​លោក​មក​ពី​ប្រទេស​ជា​សមាជិក​២៧​ប្រទេស​ទៀត​របស់​អង្គការ​ណា​តូ ក៏បាន​សម្រេច​ឲ្យ​មាន​ការ​បង្កើត​មជ្ឈមណ្ឌល​បញ្ជា​និង​ត្រួតពិនិត្យ​នៅក្នុង​រដ្ឋធានី​របស់​រដ្ឋ​បាល់​ទិ​ក​៣ ប្រទេស​លី​ទុយ​ហា​នី អេ​ស្តូ​នី និង​ប្រទេស​លី​តូ​នី ក៏ដូចជា នៅ​ប៉ូឡូញ រ៉ូ​ម៉ា​នី និង​ប៊ុ​យ​ហ្ការី​ដែរ៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu